ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តឡិចសុីសមួយគ្រឿង និងមាន បុរសម្នាក់ទៀតរួមដំណើរជាមួយ ហើយ ព្យាយាមវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យ រងការ ខូចខាត រួចបានចុះមកវាយទៅលើ ម្ចាស់រថយន្តព្រូស ហើយព្យាយាម បើករថយន្តគេចខ្លួន តែដោយសាររថយន្ត ដាច់កាឡេទើបទៅមុខលែងរួច។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៨ នៅចំណុចមុខហាង ដាលីន លក់គ្រឿង សមុទ្រ តាមបណ្តោយផ្លូវលេខ ២៣៦ កែងផ្លូវលេខ ១០៥ ស្ថិតក្នុងសង្កាត់បឹង ត្របែក ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកតូយូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V 9504 បើកបរ ដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ ៤៣៦ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ ចំណុច កើតហេតុ ស្រាប់តែមានរថយន្ត ម៉ាកឡិចសុីស GX300 ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយ តាមបណ្តោយផ្លូវលេខ ១០៥ ក្នុងទិសដៅ ពីជើងទៅត្បូងក្នុងល្បឿនលឿន និងវ៉ា រថយន្តហាយប្រីជមួយគ្រឿងទៀត ទើបរេ ចង្កូត មកបុកជាមួយរថយន្តតូយូតាព្រូស បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។
សាក្សីដដែលបានបន្តថា ភ្លាមនោះម្ចាស់រថយន្តឡិចសុីសបានចុះមកហើយបានវាយរថយន្តព្រូសនិងវាយម្ចាស់រថយន្តថែមទៀតបណ្តាលអោយរបួសតិចតួចផងដែរ ភ្លាមនោះក៏ឡើងរថយន្តគេចខ្លួនរហូតមកដល់ផ្លូវលេខ៤៨៨កែងនិងផ្លូវ១០៥ដោយសារថយន្តដាច់កាឡេទើបទៅមុខលែងរួចហើយត្រូវម្ចាស់រថយន្តព្រួសតាមទាន់ផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕
បើករថយន្តបុកគេហើយវៃគេថែមទៀត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:47:00 PM
Rating:

No comments: