មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ត្រូវរថយន្តស្ទូច បើកឆ្លងផ្លូវបុកកិនស្លាប់នៅកន្លែងភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេក ត្រូវរថយន្តស្ទូច បើកឆ្លងផ្លូវបុក និងកិន ស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើង កាលពីវេលា ម៉ោង ៨ នឹង ៥០ នាទីយប់ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយ ផ្លូវបេតុងព្រៃសរ ភូមិបប្រកខាងកើត  សង្កាត់ព្រៃសរ ខណ្ឌដង្កោ។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៥០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ពេជ្រ សុខ ភេទ ប្រុស អាយុ ៣៥ មុខរបរ ទាហាន នៅខេត្តកំពង់ស្ពឺ  ចំណែក អ្នកបើក រថយន្ដបង្កមានឈ្មោះ សុខ ស្រស់ ភេទប្រុស អាយុ ៣៥ មុខរបរ អ្នកបើកឡាន ស្រុកកំណើតនៅ ភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីម ០១៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1FI-5257 ពីទិសដៅពី កើតទៅលិច ក្នុងល្បឿនលឿន លុះពេល ដល់កន្លែងកើតហេតុ មានរថយន្ដស្ទូច មួយគ្រឿងម៉ាក HYUNDAI ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-6408 បានធ្វើដំណើរពីទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដូចគ្នា ក៏បានឆ្លងផ្លូវបត់ ឆ្វេង ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះ ខាងលើ បណ្ដាលឲ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម  ភ្លាមៗនោះដែរ តៃកុងរថយន្តបង្កមិនចុះរត់ទៅណាទេ គឺទុកឲ្យសមត្ថកិច្ចឃាត់ខ្លួនតាមដំណើរ យកមកប៉ុស្តិព្រៃស។
ក្រោយពេលកើតហេតុ គេឃើញមាន សាច់ញាតិជនរងគ្រោះជាច្រើននាក់ បានចុះមកដល់កន្លែងកើតហេតុ ទាំងអារម្មយ៍តក់ស្លុត ជាពិសេសប្រពន្ធ ជនរងគ្រោះមានផ្ទៃពោះជិតគ្រប់ខែ ទួញយំបោកខ្លួនសោកស្ដាយប្ដីដែលបាស្លាប់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ ចរាចរណ៍ បានធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ចំណែកសពជន រងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់បងប្អូនយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី។
ជិះម៉ូតូលឿនពេក ត្រូវរថយន្តស្ទូច បើកឆ្លងផ្លូវបុកកិនស្លាប់នៅកន្លែងភ្លាមៗ ជិះម៉ូតូលឿនពេក ត្រូវរថយន្តស្ទូច បើកឆ្លងផ្លូវបុកកិនស្លាប់នៅកន្លែងភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.