រថយន្តលុច្សស៊ីស ព្រលះរបាំងថ្មពុះចែក ទ្រូងផ្លូវ បន្តទៅបុកដើមត្របែកព្រៃ បាក់ ខ្ទាតទៅបុកទ្វាររបងផ្ទះអ្នករស់នៅតាមដងផ្លូវរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត លុចស៊ីស RX300 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតមកលិចយ៉ាងលឿនមកដល់ស្តុបក្តាន់ពីរបានវ៉ារថយន្ត មួយ គ្រឿងទៀត បណ្ដាលឲ្យរ៉េចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ ២កង់រថយន្តមិនទាន់អស់ល្បឿនបាន បន្តទៅបុកដើមត្របែកព្រៃបាក់អស់១ដើមបណ្តាលឲ្យដើមត្របែកព្រៃទៅបុកទ្វារផ្ទះប្រជាពលរដ្ឋបាក់អស់ មួយផ្ទាំង ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះនៅវេលាម៉ោង ១២ នឹង ១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ ត្រងុចំណុចស្តុបក្តាន់២ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសម្តីប្រជាពលរដ្ឋម្នាក់បានឃើញហេតុការនេះ ប្រាប់ឲ្យដឹងថាមុនហេតុរូបគាត់បានឃើ រថយន្ត ម៉ាកលុច្សសុីស ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-9226 បើកតាមផ្លូវសហព័ន្ធរុស្សុី ទឹសដៅពីកើតទៅលិច បើកដោយបុរសម្នាកយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាកយ៉ាងលឿន មិនប្រយ័ត្នក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ ២ផ្ទាំង ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកដើមត្របែកព្រៃ បាក់អស់មួយដើម ហើយដើមត្របែកព្រៃខ្ទាតទៅបុកចំទ្វាររបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង ចំណែក រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង សំណាងល្អមិនមានអ្នករងរបួសនោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទំនាក់ទំនងជំនាញចរាចរណ៏ក្រុង មកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ័ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕
រថយន្តលុច្សស៊ីស ព្រលះរបាំងថ្មពុះចែក ទ្រូងផ្លូវ បន្តទៅបុកដើមត្របែកព្រៃ បាក់ ខ្ទាតទៅបុកទ្វាររបងផ្ទះអ្នករស់នៅតាមដងផ្លូវរងការខូចខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:15:00 PM
Rating:
No comments: