ភ្នំពេញ៖ រថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរក្នុងល្បឿនលឿន ដល់ចំណុចផ្លូវ បែកជាបួនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ បណ្តាលឲ្យដួល បោកក្បាលស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម រួចបើករត់គេចខ្លួនបាត់ ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៤០នាទីយប់ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាម បណ្តោយផ្លូវ ៥២៨ កែងផ្លូវ ៣១៧ ក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។
ជនរងគ្រោះ (ស្លាប់) មានឈ្នោះ ហិម រិទ្ធី ហៅ កក់ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនមួយកន្លែង ស្នាក់នៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត មួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរតាម បណ្តោយផ្លូវ ៥២៨ ទិសដៅពីលិចទៅ កើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ផ្លូវបែកជាបួន កែងផ្លូវ ៣១៧ ចំណុចកើត ហេតុខាងលើ បានជ្រុលចង្កូតបុកម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-9785 ជិះដោយរងគ្រោះ តាមបណ្តោយផ្លូវ ៣១៧ ទិសដៅត្បូង ទៅជើង ពេញទំហឹង បណ្តាលឲ្យជនរង គ្រោះដួលបោកនឹងថ្នល់ ស្លាប់នៅកន្លែង ភ្លាមៗនោះ ចំណែករថយន្តបង្កមិនឈប់ ទទួលខុសត្រូវនោះទេ បានព្យាយាមបើក រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុក ជនរងគ្រោះស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកធ្វើកុសល្យវិច្ច័យ និងធ្វើ កំណត់ហេតុ រួចប្រគល់ម៉ូតូ និងសព ជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅ ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូត្រង់ ចំណុចផ្លូវបែកជាបួនស្លាប់បុរសម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:28:00 PM
Rating:
No comments: