មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្លងចរន្តអគ្គីសនីឆាបឆេះខ្សែកាប ក្រុមហ៊ុន Internet Opennet ផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ មានហេតុការណ៍អគ្គីភ័យ ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ២៦ ខែ កញ្ញា  ឆ្នាំ ២០១៨ ក្នុងក្រុមហ៊ុន Internet Opennet ជាប់ផ្លូវលេខ 306 ស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន បណ្ដាលឲ្យក្រុមហ៊ុននោះ រងការខូចខាតសំភារៈអស់ជាច្រើន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ មានទុស្សេ ខ្សែភ្លើងក្នុងក្រុមហ៊ុនខាងលើ  រួចក៏ចេញជាអណ្ដាតភ្លើងឆាបឆេះឡើង បន្តិចម្ដងៗ ទើបបងប្អូនអ្នកជិតខាង រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឲ្យមក ជួយអន្តរាគមន៍ ដោយកម្លាំងសមត្ថកិច្ច បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់យ៉ាងញាប់ ដៃញាប់ជើង និងប្រើពេលវេលាជាង ១ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន ។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៥០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីខាងលើនេះ គឺផ្ដើម ចេញមកពីផ្ទុះសេខ្សែភ្លើងក្នុងក្រុមហ៊ុន OPENNET ខាងលើ ទើបបង្កឲ្យមាន អគ្គីភ័យ ឆាបឆេះនេះកើតឡើង ហើយក៏ រាលដាលទៅផ្ទះជាប់គ្នា គឺមិនមាន មនុស្សនៅផ្ទះ សំរាប់ជួល ដោយជាប់ សោរ ទើបសមត្ថកិច្ចសំរេចវាយបំបាក់ សោរដើម្បីចូលទៅបាញ់ពន្លត់ ហើយខាង កម្លាំងជំនាញអន្តរាគមន៍ពន្លត់អគ្គីភ័យ បានចេញរថយន្តចំនួន ១៦គ្រឿង ដែលមកពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ១៣គ្រឿង ខាងក្រសួងមហាផ្ទៃចំនួន ៣គ្រឿង និង ប្រើប្រាស់ទឹកអស់ចំនួន ១៩គ្រឿង ទើបពន្លត់ភ្លើងរលត់ទៅវិញជាស្ថាពរ  ហើយក្នុងហេតុការណ៍នេះដែរ មិនបណ្ដាលឲ្យបងប្អូនណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែខូចខាតនូវ សំភារៈក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ៕
ឆ្លងចរន្តអគ្គីសនីឆាបឆេះខ្សែកាប ក្រុមហ៊ុន Internet Opennet ផ្អើលសមត្ថកិច្ចទាំងយប់ ឆ្លងចរន្តអគ្គីសនីឆាបឆេះខ្សែកាប ក្រុមហ៊ុន Internet Opennet ផ្អើលសមត្ថកិច្ចទាំងយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.