មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តហ្វតរ៉េនជ័រ ព្រលះរថយន្ត ហាយឡែនឌ័រ ចំណុចស្តុបបែកជាបួន ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសមួយក្រុមស្រវឹងស្រា បើករថយន្តហ្វតរ៉េនជ័រ ស៊េរីទំនើប មួយគ្រឿង បានជ្រុលចង្កូតទៅបុក រថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ បើកបរដោយបុរសម្នាក់ ត្រង់ចំណុចផ្លូវ បែកជាបួន ពេញទំហឹង បណ្តាលឲ្យ រថយន្តទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំ ដូចគ្នា តែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់ ថ្ងៃទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងផ្លូវ ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៥០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ បើករថយន្តហាយឡែនឌ័រ មួយ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7893 តាមបណ្តោយផ្លូវ ឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច លុះមកដល់ស្តុបបែកជាបួន កែងផ្លូវ ១០០៣ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកហ្វតរ៉េនជ័រ ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ប-មានជ័យ 2C-2222 បើកបរដោយបុរសមួយក្រុមស្រវឹងស្រាជោក តាមបណ្តោយផ្លូវ ១០០៣ ទិសដៅពីត្បូងទៅជើង បានវ៉ាជែងរថយន្ត ពីរគ្រឿងទៀត នៅខាងមុខ បំរុងបត់ឆ្វេង ដៃ ឆ្ពោះទៅទិសខាងលិច ជ្រុលចង្កូត ទៅបុករថយន្តហាយឡែនឌ័រ ចំផ្នែកខាង មុខ ចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដាច់កាឡេកង់ និងហូប្រេង ម៉ាសុីនខូចខាតយ៉ាងដំណំទៅមុខលែងរួច ចំណែករថយន្តបង្កខូចខាតផ្នែក ខាង មុខយ៉ាងដំណំដូចគ្នា។ តែសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក និងមិត្តភក្តិ មួយក្រុម ទៀត បានទុករថយន្តចោល គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកដល់ និងមាន តំណាងខាងរថយន្តបង្ក ចុះមកដល់ កន្លែង កើតហេតុផងដែរ ឲ្យភាគីទាំង សងខាងសម្របសម្រួលគ្នា ដោយខាង ភាគីបង្កចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន ១៥០០ ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕
រថយន្តហ្វតរ៉េនជ័រ ព្រលះរថយន្ត ហាយឡែនឌ័រ ចំណុចស្តុបបែកជាបួន ខូចខាតយ៉ាងដំណំ រថយន្តហ្វតរ៉េនជ័រ ព្រលះរថយន្ត ហាយឡែនឌ័រ ចំណុចស្តុបបែកជាបួន ខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.