ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ នៅកន្លែង យ៉ាងអាណោចអាធ័ម និង បុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបាន បញ្ជូន ទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីមាន រថយន្ត HILUX-VIGO មួយគ្រឿង បើកក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅ បុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង អូសជាង ៣០ម៉ែត្រ ខណៈជនរងគ្រោះ កំពុងជិះឌុបគ្នា រួចបើករត់គេចខ្លួន បាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយ ផ្លូវ R6 (បឹងកក់) សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ។
ជនរងគ្រោះ (ស្លាប់) មានប័ណ្ណសំគាត់ ខ្លួន មួយសន្លឹកមានឈ្មោះ សំ ស៊ាត ភេទ ប្រុស អាយុ ៣០ឆ្នាំ មានស្រុកកំណើត ភូមិស្រែឬស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ចំណែកម្នាក់ទៀត រងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណ នោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរស ២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី ០១៧ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1GD-5850 តាម បណ្តោយផ្លូវ R6 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក HILUX-VIGO ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9777 បើកស្របទិសដៅគ្នា ជាមួយម៉ូតូ ក៏បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង អូសម៉ូតូជាង ៣០ ម៉ែត្រ បណ្តាលឲ្យ បុរសម្នាក់បែកក្បាលស្លាប់ ភ្លាមៗ នៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ រីឯរថយន្តបង្កវិញ ព្យាយាមរត់គេចខ្លួន បាត់ស្រមោល។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅ សមត្ថកិច្ច ជំនាញ ចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុករងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ ទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅ វត្តទឹកថ្លា ទុកស្រាវជ្រាយរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាយ ដើម្បីយកមកដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕
រថយន្ត HILUX-VIGO មួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ អូសជាង ៣០ម៉ែត្រ ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:52:00 PM
Rating:
No comments: