ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ដោយសាររត់ចូលរថយន្ត ខណៈកំពុងបេីកបរតាមដងផ្លូវ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចមុខស៊ីធីក្លឹប តាមបណ្តោយផ្លូវលេខ ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានអោយដឹងថា បុរសខាងលេី សង្ស័យមានវិបត្តិផ្លូវចិត្ត ព្រោះកន្លងមកធ្លាប់រត់ចូលម៉ូតូម្តងរួចមកហេីយ តែមិនរងរបួសធ្ងន់ទេ លុះមកដល់យប់កេីតហេតុ ទេីបមករត់ចូលរថយន្តម៉ាក visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5716 ខណៈកំពុងបេីកបរតាមបណ្តោយផ្លូវលេខ ២១៧ ក្នុងទិសដៅពីកេីតទៅលិច បណ្តាលអោយបុករងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
សង្ស័យមានវិបត្តិផ្លូវចិត្ត រត់ចូលរថយន្តកំពុងធ្វើដំណើរ បណ្តាលអោយបុករងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:36:00 PM
Rating:
No comments: