ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងក្មេងប្រុសស្រី២នាក់ទៀតរបួសជាំខ្លួន ក្រោយពីជិះម៉ូតូឌុបគ្នាបុកជាមួយរថយន្តលុចសុីសRX300ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលំ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AM-4099 បានជិះឌុបគ្នា៣នាក់ ដោយមានបុរសម្នាក់ជាអ្នកបើកបរ និងក្មេងប្រុសស្រី២នាក់រួមដំណើរជាមួយ ។ ខណះពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក លុចសុីសRX300 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AO-6598 បើកបរដោយបុរសម្នាក់ រួមជាមួយប្រពន្ធ និងកូនៗ បានធ្វើដំណើរបញ្ច្រាស់ទិសគ្នា និងបានបុកគ្នាចំប្រឆិតពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ និងក្មេងប្រុសស្រីរួមដំណើរជាមួយរបួសរលាត់ខ្លួនតិចតួច ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅមន្ទីពេទ្យសួគា៌ ។ ដោយឡែកម៉ូតូ និងរថយន្តខាងលើ បានរងការខូចខាតមិនអាចបើកបរបាន ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន រងចាំដោះស្រាយតាមផ្លូវច្បាប់។

បើករថយន្តលឿនពេកមិនប្រយ័ត្ន បុកម៉ូតូឌ្រីមសង់ រងរបួសឪពុកធ្ងន់ និងកូនប្រុសស្រី ២នាក់របួសស្រាល
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:34:00 PM
Rating:
No comments: