សន្តិសុខក្រុមហ៊ុនឯកជនមួយក្រុម កំពុងសម្រួលចរាចរណ៍នៅស្តុបផ្សារអីុអន ២ ខឹងបុរសម្នាក់ បើករុឺម៉កម៉ូតូឆ្លងកាត់ និយាយមិនស្តាប់ វាយ ១ ដៃ បែកកញ្ចប់មាត់
ភ្នំពេញ៖ សន្តិសុខក្រុមហ៊ុនឯកជនមួយក្រុមមានគ្នា ៥-៦ នាក់ បាននាំគ្នាសម្រួលចរាចរណ៍នៅចំណុចស្តុបផ្សារអុីអន ២ ខណៈរថយន្ត និងម៉ូតូកំពុងធ្វើចរាចរណ៍ ស្ទះពេញផ្លូវ ដោយខឹងនឹងបុរសម្នាក់ បើករុឺម៉កម៉ូតូដឹកសម្ភារៈជួសជុលម៉ូតូមួយគ្រឿង ឆ្លងកាត់ និយាយមិនស្តាប់ សន្តិសុខម្នាក់ បានទៅវាយ១ដៃបណ្តាលឲ្យបែកកញ្ចប់មាត់ បង្កឲ្យមានការភ្ញាក់ផ្អើល និងកកស្ទះពេញដងផ្លូវ កាលពីវេលាម៉ោង ៧ នឹង ៤០នាទីយប់ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារអុី អន ២ តាមបណ្តោយផ្លូវ ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះមិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញសន្តិសុខក្រុមហ៊ុនឯនជនមួយក្រុម ពាក់ឯកសណ្ឋានពណ៌ខ្មៅ អក្សឡូហ្គោប៉ាក់នៅខាងមុខជាអក្សកាត់ថា(FTS)មានគ្នា ៥-៦ នាក់ កំពុងនាំគ្នាសម្រួលចរាចរណ៍នៅចំណុចកើតហេតុខាងលើ ខណៈផ្លូវកំុពុងកកស្ទះ ដើម្បីសម្រួលឲ្យរថយន្ត និងម៉ូតូអ្នកធ្វើដំណើរឲ្យបានស្រួល ពេលនោះក៏មានបុរសម្នាក់បើកម៉ូតូសណ្តោយរុឺម៉កមួយគ្រឿង មានដឹកសម្ភារៈសំរាប់ជួលជុលម៉ូតូ ក៏ដូចជាបងប្អូន ធ្វើដំណើរទិសដៅពីជើងទៅត្បូង ស្រាប់តែផ្លូវកំពុងតែកកស្ទះផងនោះ សន្តិសុខបានប្រាប់ទៅអ្នកបើករុឺម៉កម៉ូតូថា កុំបើកជ្រៀតគេជ្រៀតឯងពេក តែបុរសរូបនោះមិនស្តាប់ ខណៈផ្លូវកំុពុងកកស្ទះខ្លាំងផង ខឹងពេកបានវាយ១ដៃបណ្តាលអោយបែកកញ្ចប់មាត់។ បន្ទាប់មកជនដៃដល់បានចេញពីកន្លែងកើតហេតុបាត់ សល់តែបក្ខពួក ចំណែកជនរងគ្រោះមិនចង់ទាមទារអីនោះទេ ចង់ឲ្យជនដៃដល់មកសុំទោសគាត់បានហើយ។ ក្រោយកើតហតុ មានសន្តិសុខម្នាក់ ដែលរួមការងារជាមួយជនដៃដល់ បានមកសុំទោសជនរងគ្រោះជំនួស ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ជនរងគ្រោះមិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញសន្តិសុខក្រុមហ៊ុនឯនជនមួយក្រុម ពាក់ឯកសណ្ឋានពណ៌ខ្មៅ អក្សឡូហ្គោប៉ាក់នៅខាងមុខជាអក្សកាត់ថា(FTS)មានគ្នា ៥-៦ នាក់ កំពុងនាំគ្នាសម្រួលចរាចរណ៍នៅចំណុចកើតហេតុខាងលើ ខណៈផ្លូវកំុពុងកកស្ទះ ដើម្បីសម្រួលឲ្យរថយន្ត និងម៉ូតូអ្នកធ្វើដំណើរឲ្យបានស្រួល ពេលនោះក៏មានបុរសម្នាក់បើកម៉ូតូសណ្តោយរុឺម៉កមួយគ្រឿង មានដឹកសម្ភារៈសំរាប់ជួលជុលម៉ូតូ ក៏ដូចជាបងប្អូន ធ្វើដំណើរទិសដៅពីជើងទៅត្បូង ស្រាប់តែផ្លូវកំពុងតែកកស្ទះផងនោះ សន្តិសុខបានប្រាប់ទៅអ្នកបើករុឺម៉កម៉ូតូថា កុំបើកជ្រៀតគេជ្រៀតឯងពេក តែបុរសរូបនោះមិនស្តាប់ ខណៈផ្លូវកំុពុងកកស្ទះខ្លាំងផង ខឹងពេកបានវាយ១ដៃបណ្តាលអោយបែកកញ្ចប់មាត់។ បន្ទាប់មកជនដៃដល់បានចេញពីកន្លែងកើតហេតុបាត់ សល់តែបក្ខពួក ចំណែកជនរងគ្រោះមិនចង់ទាមទារអីនោះទេ ចង់ឲ្យជនដៃដល់មកសុំទោសគាត់បានហើយ។ ក្រោយកើតហតុ មានសន្តិសុខម្នាក់ ដែលរួមការងារជាមួយជនដៃដល់ បានមកសុំទោសជនរងគ្រោះជំនួស ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
សន្តិសុខក្រុមហ៊ុនឯកជនមួយក្រុម កំពុងសម្រួលចរាចរណ៍នៅស្តុបផ្សារអីុអន ២ ខឹងបុរសម្នាក់ បើករុឺម៉កម៉ូតូឆ្លងកាត់ និយាយមិនស្តាប់ វាយ ១ ដៃ បែកកញ្ចប់មាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:30:00 PM
Rating:
No comments: