មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនប្រយ័ត្ន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បើុង ១កង់មកកណ្តាលផ្លូវ និងវៀត១កង់

ភ្នំពេញ៖ យុវជនប្រុសស្រីបួននាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ធុនដ្រាមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ បើុងទៅកណ្តាលផ្លូវនិងវៀច ១កង់ ចំណែករថយន្តបង្កដាច់កាឡេកង់ខាងមុខទៅលែងរួច។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតបៅចំណុចមុខផ្សារ ៧មករា តាមបណ្តោយផ្លូវ ២៨៨ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញយុវជនម្នាក់ រួមដំណើរនិងយុវជនប្រុសស្រី ៣នាក់ទៀត បើករថយន្តធុនដ្រា ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-6849 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ១កង់ បើុមកកណ្តាលផ្លូវ និង​វៀច ១កង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅមុខប្រមាណជា ៣០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេង និងដាច់កាឡេទៅមុខលែងរួច បន្ទាប់មកអ្នកបើកបរ និងអ្នករួមដំណើរបាននាំគ្នាឡើងជិះត្រីចក្រយានយន្ត គេចខ្លូនចេញពីកន្លែងកើតហេតុបាត់អស់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តមិនប្រយ័ត្ន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បើុង ១កង់មកកណ្តាលផ្លូវ និងវៀត១កង់ បើករថយន្តមិនប្រយ័ត្ន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បើុង ១កង់មកកណ្តាលផ្លូវ និងវៀត១កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.