មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រី​ ២នាក់​ ដកហូតបានថ្នាំញៀនចំនួន ៧កញ្ចប់តូច

កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ​២០១៩ វេ​លាម៉ោង ១៧:០០ នាទី នៅចំណុចភូមិផ្សារចាស់ សង្កាត់ ស្វា​យក្រវ៉ាន់ កម្លាំង​នគរបាលក្រុងច្បារ​ម​នបានបង្ក្រា​ប​មុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់​ចំនួន​ ២នាក់ ស្រី ១​ នាក់ ៖
១-ឈ្មោះនង ស៊ុំអាំង ហៅ ម៉ាប់ ប្រុស អាយុ ៣៦​ឆ្នាំ នៅភូមិបបរបាយស្រា ឃុំទំព័រមាស ស្រុកសំ​រោងទង មុខរបរ​ មិនពិតប្រាកដ​។ ២-ឈ្មោះ សេង ស្រីណុច ស្រី អាយុ ៣១ឆ្នាំ នៅ​សង្កាត់បឹងសាឡាង ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំ​ពេ​ញ ។
ក្រោយ​ប្រតិបត្តិការ​ សមត្ថកិច្ច​រកឃើញ​និងដកហូ​តវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក ៧​ក​ញ្ចប់​(​ ៦​ តូច​ និង១មធ្យម​ ) ម៉ូតូ ០១គ្រឿង​ជិះធ្វើ​សកម្មភា​ព​ ទូរស័ព្ទដៃ ៣ គ្រឿង​ រួមនឹងឧបករណ៍ប្រើប្រា​ស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណីខាង​លើ​ ជំនាញ​ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ​ កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការ​អមសា​លាដំបូងខេត្ដកំពង់​ស្ពឺ​ ចាត់ការតាមនីតិវិធីច្បាប់៕
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រី​ ២នាក់​ ដកហូតបានថ្នាំញៀនចំនួន ៧កញ្ចប់តូច សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រី​ ២នាក់​ ដកហូតបានថ្នាំញៀនចំនួន ៧កញ្ចប់តូច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 1:09:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.