មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេក ផ្លូវកែងមើលអត់ឃើញ ជ្រុលទៅបុករុឺម៉កដឹកទឹកកក ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ៣នាក់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៤០នាទី រសៀល នៅចំណុចផ្លូវកែងមុខផ្ទះឈ្មោះ ធីម ហៅ តាម៉ឹល ស្ថិតក្នុងភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-0289 អ្នកបើកបរម៉ូតូឈ្មោះ ស្រន ជ្រឿន ភេទប្រុស អាយុ ៥៥ ឆ្នាំជនជាតិខ្មែរ ស្លាប់ នៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
អ្នករួមដំណើរ ២ នាក់៖ ១/ឈ្មោះ ម៉ែត ភូម ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ។ ២/ឈ្មោះ ជ្រឿន ស្រីណាក់ ភេទ ស្រី អាយុ ២៦ ឆ្នាំជនជាតិខ្មែរ ត្រូវ ជាប្រពន្ធ និងកូនរបស់អ្នកបើកបរម៉ូតូ ចេញពីទិសខាងជើងទៅត្បូងក៏បានបុកជាមួយនិងម៉ូតូរុឺម៉ក ដឹកទឹកកក បើកបរដោយឈ្មោះ បឿន ថេត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច បណ្តាលឲស្លាប់មនុស្ស ១នាក់ ប្រុស នៅកន្លែងកើតហេតុ របួស ៣នាក់ ស្រី២នាក់ យកមកមណ្ឌលសុខភាពព្រៃគ្រីនិងបញ្ជូនទៅពេទ្យបង្អែកស្រុកបាធាយ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
មូលហេតុបាំងកែងផ្លូវ ក្នុងស្ថានភាពគ្រោះថ្នាក់ ខូចខាតម៉ូតូ ០១ គ្រឿងស្រាល និងរម៉កម៉ូតូ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការវាស់វែង យកម៉ូតូ និងរុឺម៉ក ទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ចំណែកឯសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើកម៉ូតូលឿនពេក ផ្លូវកែងមើលអត់ឃើញ ជ្រុលទៅបុករុឺម៉កដឹកទឹកកក ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ៣នាក់ បើកម៉ូតូលឿនពេក ផ្លូវកែងមើលអត់ឃើញ ជ្រុលទៅបុករុឺម៉កដឹកទឹកកក ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.