មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូសិស្សសាលាបុកពេញទំហឹង រងរបួសធ្ងន់ស្រាលទាំងសងខាង

ខេត្តពោធិ៍សាត់៖ មនុស្សប្រុសស្រី ៣នាក់ បានរងរបួសធ្ងន់ ស្រាលដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ ១៥៥ ត្រង់ចំណុចការ៉ាស់សាំងសូគីម៉ិច មានយីហោស្រីល័ក្ខ ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានសិស្សសាលា២នាក់ជិះម៉ូតូម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1G-8926 ឌុបគ្នា បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់វាក់នឹងបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ទឹកសមុទ្រគ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត បានបត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូម៉ាកហុងដាបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ស្រាលទាំងសងខាង និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
លោកវរសេនីយ៍ត្រី ឡុង សាន អធិការរងនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៦ នឹង ៥៤នាទីល្ងាច ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ រីឯជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ៖ ទី១ឈ្មោះ ភី ខេមរា ភេទប្រុស អាយុ ១៦ឆ្នាំ ជាអ្នកបើកបររងរបួសធ្ងន់។ទី២ឈ្មោះ ស៊ុំ រតនា ភេទ ស្រី អាយុ ១៧ឆ្នាំ រងរបួសស្រាល ជាអ្នករួមដំណើរអ្នកទាំង ២នាក់ រស់នៅភូមិកណ្តាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ។ និងទី ៣ ឈ្មោះ ព្រាប វណ្ណា ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាអ្នកបើកម៉ូតូម៉ាកវេវ រងរបួសធ្ងន់ អ្នកទាំង ៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។ សមត្ថកិច្ចបានបន្តថា ករណីគ្រោះថ្នាក់បណ្តាលមកពីកត្តាមិនគោរពសិទ្ធិអថិភាព ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើង ចំពោះវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូសិស្សសាលាបុកពេញទំហឹង រងរបួសធ្ងន់ស្រាលទាំងសងខាង បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូសិស្សសាលាបុកពេញទំហឹង រងរបួសធ្ងន់ស្រាលទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:11:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.