ទុស្សេខ្សែភ្លើង ក្លាយជាអគ្គីភ័យ ឆេះផ្ទះលក់ឥវ៉ាន់ផ្អើលសមត្ថកិច្ច ចុះជួយអន្តរាគមន៍ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទុស្សេខ្សែភ្លើង ក្លាយជាអគ្គីភ័យ ឆេះផ្ទះលក់ឥវ៉ាន់ផ្អើលសមត្ថកិច្ច ចុះជួយអន្តរាគមន៍

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ ទុស្សេខ្សែភ្លើងមួយកន្លែង បានក្លាយជាអគ្គីភ័យ បណ្ដាលឲ្យឆេះផ្ទះលក់ឥវ៉ាន់ បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ និងសមត្ថកិច្ច ចុះជួយអន្តរាគន៍ កាលពីវេលាម៉ោង ០១ នឹង ២០នាទីរសៀល ថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់ផ្សារស្ទឹងមានជ័យថ្មី ផ្ទះលេខ១៧A ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុង សារ៉ស់ អាយុ ៣៦ ឆ្នាំ មានមុខរបរ លក់អ៉ីវ៉ាន់ មានទីលំនៅផ្ទះលេខ ១៧A ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
យោងតាមប្រភពពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឮសម្លេងផ្ទុះ ពេលនោះគាត់បានឡើងទៅមើលនៅជាន់ទីមួយ ក៏ឃើញមានអណ្ដាតភ្លើងចេញពីបន្ទប់ទឹក ភ្លាមៗនោះគាត់បានពន្លត់ដែរ ប៉ុន្ដែមិនរលត់ ក៏រាលដាលដល់ឥវ៉ាន់ផ្សេងទៀត បណ្ដាលឲ្យឆាបឆេះកាន់តែខ្លាំងឡើង ទើបគាត់រាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយហៅរថយន្ដពន្លត់អគ្គីភ័យ មកជួយអន្ដរាគមន៍តែម្ដង ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្នុងករណីអគ្គីភ័យនេះរថយន្ដចេញមកជួយបាញ់ពន្លត់ចំនួន ១៤ គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពអគ្គីភ័យខាងលើនេះបានទាំងស្រុង ។ ចំពោះសម្ភារៈខូចខាតមួយចំនួន ហើយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ៕ ម៉ាក មីដា
ទុស្សេខ្សែភ្លើង ក្លាយជាអគ្គីភ័យ ឆេះផ្ទះលក់ឥវ៉ាន់ផ្អើលសមត្ថកិច្ច ចុះជួយអន្តរាគមន៍ ទុស្សេខ្សែភ្លើង ក្លាយជាអគ្គីភ័យ ឆេះផ្ទះលក់ឥវ៉ាន់ផ្អើលសមត្ថកិច្ច ចុះជួយអន្តរាគមន៍ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 4:39:00 AM Rating: 5

No comments:

Powered by Blogger.