មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តហ្វតរ៉េនជ័រ បុករងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តហ្វតរ៉េនជ័រ បុកចំពាក់កណ្តាលរថយន្តខាងស្តាំ ខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះឡើងកាលពីវេលាម៉ោង ១ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខស្តីទីការគណៈរដ្ឋមន្ត្រី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹហថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនិងនារីម្នាក់ទៀត បើកការថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2AV-4218 ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបត់ឆ្វេងដៃត្រឡប់ក្រោយ ខណៈនោះក៏មានរថយន្តហ្វតរ៉េនជ័រមួយគ្រឿង បិទពណ៌ខ្លាឃ្លោក ពាក់ស្លាកលេខ ភ្នំពេញ 2S-1683 បើកបរដោយបុរសម្នាក់ រួមដំណើរនិងមិត្តភក្តិ ៣នាក់ទៀត ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិច ចាប់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តព្រូសផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ ខាងភាគីរថយន្តហ្វតរ៉េនជ័រ មិនចង់បានសំណងនោះទេ ចង់ឲ្យខាងភាគីរថយន្តព្រូសមកទទួលកំហុស និងសូមទោស និងឲ្យត្រឡប់ទៅវិញ តែខាងភាគីរថយន្តព្រូសមិនព្រមចុះពីលើរថយន្តនោះទេ នៅអង្គុយនិយាយទូរសព្ទ័ធ្វើប្រងើយ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់កន្លែងកើតហេតុ ដោយសមត្ថកិច្ចឲ្យភាគីទាំងសងខាងសម្រួលសម្រួលគ្នាឡើងវិញម្តងទៀត បន្ទាប់មកខាងម្ចាស់ភាគីរថយន្តព្រូសបានសម្រេចចិត្តទទួលកំហុស និងសូមទោស ព្រមទាំងចាប់ដៃស្វាគមន៍ជាមួយខាងម្ចាស់ភាគីរថយន្តហ្វតរ៉េនជ័រ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តហ្វតរ៉េនជ័រ បុករងការខូចខាតយ៉ាងដំណំ បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តហ្វតរ៉េនជ័រ បុករងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.