មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កំពុងតែហាត់ប្រាណ​ ត្រូវម៉ូតូកង់បីឥណ្ឌា បេីកបុកពីក្រោយបោកក្បាលស្លាប់ទាំងព្រលឹម

(ភ្នំពេញ​)៖ ស្ត្រីចំណាស់ម្នាក់ កំពុងដើរហាត់ប្រាណតាមផ្លូវ ត្រូវបានម៉ូតូកង់បីឥណ្ឌា បើកមកបុកពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម ហើយបើករត់គេចទៅបាត់ស្រមោល បន្សល់ទុកសពនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍​ប្រាប់សមត្ថកិច្ចចុះពិនិត្យមេីលទាំងព្រលឹម ម៉ោង ០៥:២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០១៩​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ចំការ​ឪឡឹក​ ១ សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​ពោធិ៍​សែនជ័យ។
សពស្ត្រីរងគ្រោះក្រោយពីសមត្ថកិច្ចស្រាវជ្រាវ ភ្លាមៗ ត្រូវបានស្គាល់ អត្តសញ្ញាណ មានឈ្មោះ យ៉ែម​ សារី​ ហៅ​អូន អាយុ​៦១ឆ្នាំ ​មុខរបរ​នៅ​ផ្ទះ​ ស្នាក់នៅជាមួយកូននៅ ភូមិ ចំការ​ឪឡឹក​២ ខណ្ឌ​សង្កាត់​កាកាប​ទី​ ២ ខណ្ឌ​ពោធិ៍​សែនជ័យ​ ជួនស្នាក់នៅជាមួយកូនម្នាក់ទៀត​ នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​ មាន​ស្រុកកំណើតនៅ​ស្រុក​មុខ​កំពូល ​ខេត្ត​កណ្ដាល​។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
យោងតាមសម្តីក្រុមគ្រួសារបានឲ្យដឹងថា៖ ស្រ្តីរងគ្រោះ ជួនស្នាក់នៅជាមួយកូននៅស្រុកអង្គស្នួល ជួនមកស្នាក់នៅជាមួយកូន នៅក្នុងភូមិចំការឪឡឹក ២ ហើយជនរងគ្រោះ បន្ទាប់ពីមកស្នាក់នៅជាមួយកូននៅទីនេះ ជួយមើលថែចៅៗ ជារៀងរាល់ព្រឹក តែងតែដើរហាត់ប្រាណ ហើយនៅព្រឹកថ្ងៃកើតហេតុនេះ គាត់ដើរចេញក្រៅហាត់ប្រាណតាមផ្លូវដូចសព្វដង ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តែបើតាមអ្នកភូមិ រស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដើរហាត់ប្រាណ តាមផ្លូវបេតុងខាងលើ ពីជើងទៅត្បូង អស់មួយសន្ទុះ ក៏បានដើរវិលត្រឡប់មកវិញ ក្នុងទិសដៅពីត្បូងទៅជើង ហើយឆ្លៀតចូលទិញនំឆាខ្វៃចំនួន ២ គូ កាន់នៅដៃផង លុះដើរដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង បើកពីត្បូងទៅជើងស្របទិស ដៅគ្នាបុកពីក្រោយ ផ្លោងរមៀល ជនរងគ្រោះ បោកស្លាប់ភ្លាមៗនៅកន្លែង ហើយម៉ូតូបង្ក បានបន្ថែមល្បឿនបើករត់ទៅទិសខាងជើងបាត់ស្រមោល ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ បន្ទាប់ពីស្លាប់ស្ត្រីដើរហាត់ប្រាណម្នាក់ខាងលើ ក៏ផ្អើលដល់អ្នកជិតខាង និង សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែង ទើបរកអត្តសញ្ញាណ ក្រុមគ្រួសារឃើញថា ជាអ្នកស្នាក់នៅកន្លែងកើតហេតុុ ហើយភាគីបង្កបានគេចខ្លួនបាត់ ។
បច្ចុប្បន្ន​សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វេីកំណត់ហេតុ​ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
កំពុងតែហាត់ប្រាណ​ ត្រូវម៉ូតូកង់បីឥណ្ឌា បេីកបុកពីក្រោយបោកក្បាលស្លាប់ទាំងព្រលឹម កំពុងតែហាត់ប្រាណ​ ត្រូវម៉ូតូកង់បីឥណ្ឌា  បេីកបុកពីក្រោយបោកក្បាលស្លាប់ទាំងព្រលឹម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 11:18:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.