មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឈាម​ស្រែក​ស្បែក​ហៅ! ចាប់​បាន​ហើយ​ឃាត​កដៃ​ឆៅ សម្លាប់​នារី​ម្នាក់​ នៅ​ក្នុង​ព្រៃ​ស្រុក​មុខកំពូល

(កណ្តាល)៖ បុរសញៀនថ្នាំម្នាក់ ដែលបានសម្លាប់អតីតសង្សារបស់ខ្លួននៅភូមិក្រោលគោ ឥឡូវត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០ៈ០៨នាទី នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពបានឲ្យដឹងថា ឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង១៣ៈ៤៧នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងប្រឡាយភូមិ ឃុំកើតហេតុខាងលើ សំណុំរឿងនេះសមត្ថកិច្ចប្រើពេលវេលា ស៊ើបអង្កេត ស្រាវជ្រាវអស់រយៈពេល១៣ថ្ងៃ ទើបឈានមកកំណត់ បានមុខសញ្ញានិងចាប់បានឃាតករ ជាជនដៃដល់ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នារីរងគ្រោះ ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឬស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ អន អឿន អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានមុខរបរ កសិករ និង រាវលាសលក់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជនសង្ស័យបានសារភាពថា កន្លងមកនារីរងគ្រោះនិងខ្លួន ជាសង្សារនឹងគ្នាមានរយៈពេល១ឆ្នាំកន្លងមកហើយ។ ក្រោយមកបានដាច់ទំនាក់ ទំនងគ្នាដោយសារជនសង្ស័យ មិនមានទូរស័ព្ទប្រើប្រាស់សម្រាប់ទាក់ទងគ្នា ។ លុះមកដល់ថ្ងៃទី០៧.០៣.២០១៩ នៅវេលាម៉ោង ១៨ៈ០០នាទីជនសង្ស័យ បានជិះកង់ចេញ ពីផ្ទះរបស់ខ្លួន ក្នុងគោលបំណង ទៅរកទិញថ្នាំញៀន នៅសង្កាត់ព្រែកព្នៅ (រាជធានីភ្នំពេញ)ពេលជិះកង់មកដល់ចំណុច គល់ស្ពាន លីយ៉ុងផាត់ ព្រែកព្នៅ ក៏បានជួបជនរង គ្រោះ កំពុងធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់ស្ពាន មកត្រើយខាងកើត ពេលនោះជនសង្ស័យ បានសួរជនរងគ្រោះថា ទៅណា នារីរងគ្រោះឆ្លើយថា មកផ្ទះនៅភូមិព្រែកឬស ជួយជូនខ្ញុំ មកផ្ទះបានដែរឬអត់? ជនសង្ស័យឆ្លើយថាយល់ព្រម ហើយក៏ឌុបជនរងគ្រោះចូលត្រឡប់មកភូមិវិញ ពេលធ្វើដំណើរ កាត់ចូលមកដល់ កន្លែងកើតហេតុក៏បានអង្គុយសារសងគ្នា មួយសន្ទុះធំ ក្រោយមកជនសង្ស័យ បានសុំរួមភេទ ប៉ុន្តែនារីរងគ្រោះ មិនយល់ព្រម ជនសង្ស័យ បានស្ទុះទៅយកឈើចង្កូតទូក ដែលនៅលើវាលស្មៅ ក្បែរនោះ មកវាយជនរងគ្រោះពីក្រោយចំនួន២ដងបណ្ដាលឲ្យជនរង គ្រោះ ដួលផ្កាប់មុខបែកឈាមបន្ទាប់មកជនសង្ស័យ បានទាញផ្ងារជនរងគ្រោះ ហើយវាយថែមជាច្រើនដងថែមទៀតលើផ្នែកមុខនិងក្បាល បន្ទាប់បានស្រាតខោខ្លី ចេញពីខ្លួន ក្នុងបំណងរំលោភ ដោយឃើញមានចេញឈាមច្រើនពេកជនសង្ស័យ មានការភ័យខ្លាច ក៏រត់ចោលខោខ្លី បន្សល់ទុកខោខ្លី នៅកន្លែងកើតហេតុរួច ជិះកង់វិលត្រឡប់ មកផ្ទះវិញ ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕
ឈាម​ស្រែក​ស្បែក​ហៅ! ចាប់​បាន​ហើយ​ឃាត​កដៃ​ឆៅ សម្លាប់​នារី​ម្នាក់​ នៅ​ក្នុង​ព្រៃ​ស្រុក​មុខកំពូល ឈាម​ស្រែក​ស្បែក​ហៅ! ចាប់​បាន​ហើយ​ឃាត​កដៃ​ឆៅ សម្លាប់​នារី​ម្នាក់​ នៅ​ក្នុង​ព្រៃ​ស្រុក​មុខកំពូល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 11:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.