មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចេញពីពិធីបុណ្យ ទំនងជាស្រវឹងស្រា ជិះម៉ូតូបុករថយន្តពីក្រោយ បោក្បាលស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យបោកក្បាលស្លាប់យ៉ាងអាណោចអធ័ម នៅលើផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង ១១ នឹង១០នាទីយប់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សពជនរងគ្រោះមានឈ្មោះ ឆែម ម៉ូលី អាយុ ៣៩ ឆ្នាំ មុខរបបរជាងសំណង់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-9068 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូជនរងគ្រោះបាក់-កខាងមុខ រងការខូចខាតយ៉ាងដំណំ ឯម្ចាស់ម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់យ៉ាងអាណោចអធ័ម។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចមកធ្វើការវាស់វែងយកទៅរក្សាទុកនៅ អធិការនគរបាលខណ្ឌច្បារអំពៅ រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕
ចេញពីពិធីបុណ្យ ទំនងជាស្រវឹងស្រា ជិះម៉ូតូបុករថយន្តពីក្រោយ បោក្បាលស្លាប់មួយរំពេច ចេញពីពិធីបុណ្យ ទំនងជាស្រវឹងស្រា ជិះម៉ូតូបុករថយន្តពីក្រោយ បោក្បាលស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.