មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីបុគ្គលិកធនាគារ ABA ម្នាក់ ត្រូវបានប្តីអារ-កសម្លាប់រួច ចង-កសម្លាប់ខ្លួនឯង សង្ស័យភ្លើងប្រចណ្ឌ័

ភ្នំពេញ៖ ករណីឃាតកម្មបង្កឲ្យមានភ្ញាក់ផ្អើល នៅវេលាម៉ោងជិត ៩យប់ ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩ នេះ ដោយបុរសជាប្តីបានអារ.កសម្លាប់ប្រពន្ធរបស់ខ្លួន ហេីយបានរត់ទៅចង.កសម្លាប់ខ្លួន តាមក្រោយ ស្ថិតនៅក្នុងផ្ទះល្វែង មួយកន្លែង ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបន្សល់ទុកកូនស្រីអាយុ ៣ឆ្នាំម្នាក់ ឲ្យនៅកំព្រា។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់បន្ថែមថា នារីរងគ្រោះដែលត្រូវប្ដីអារ-កសម្លាប់ បម្រើការងារនៅធនាគារ ABA ហើយបុរសជាប្ដីបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
លោកអធិការបានបន្តឲ្យដឹងទៀតថា មូលហេតុជំហ៊ានដំបូង ដោយយោងតាមការសាកសួរទៅកាន់សាច់ញាតិ គឺគ្រួសារខាងលើនេះតែងតែឈ្លោះគ្នាជារឿយៗ ហើយរហូតដល់ប្រពន្ធសុំលែងលះ ទើបកើតមានករណីនេះតែម្ដង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពេលកើតហេតុសមត្ថកិច្ច ខណ្ឌដង្កោ បានសហការណ៏ជាមួយកម្លាំងការិយាល័យជំនាញកោសល្យវិច្ច័យ ស្នងការនគរបាល រាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យសពទាំង ២នាក់ប្តីប្រពន្ធខាងលើ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះពិតជាករណីឃាតកម្មអារ-កសម្លាប់ទៅលើប្រពន្ធរបស់ខ្លួន និងករណីអត្តឃាតចង-កសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារទាំងសងខាងយកទៅធ្វើបុណ្យតាមប្រពៃណី។
នារីបុគ្គលិកធនាគារ ABA ម្នាក់ ត្រូវបានប្តីអារ-កសម្លាប់រួច ចង-កសម្លាប់ខ្លួនឯង សង្ស័យភ្លើងប្រចណ្ឌ័ នារីបុគ្គលិកធនាគារ ABA ម្នាក់ ត្រូវបានប្តីអារ-កសម្លាប់រួច ចង-កសម្លាប់ខ្លួនឯង សង្ស័យភ្លើងប្រចណ្ឌ័ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:40:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.