មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

(ព័ត៌មានបឋម​)៖​ ​ផ្ទុះធុងហ្គាស់​ឆេះរថយន្ត GS470 និង RX330 រួមទាំងអ្នកបេីកបរ រលាកពេញខ្លួនប្រាណ និងរាលដាលឆាបឆេះផ្ទះលក់គ្រឿងជ័រ ផ្អេីលសមត្ថកិច្ចនិងឡានទឹកចេញអន្តរាគមន៍​ ផ្អេីលពេញមាត់ស្ទឹង​ក្រុងតាខ្មៅ​...

ខេត្តកណ្ដាល​ ៖ (ដំណឹងបឋម​) មានករណីផ្ទុះធុងហ្គាសបំពាក់លើរថយន្តស៊េរីទំនេីប LEXUS GS470 បណ្តាលអោយភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ធ្វើឲ្យបុរសម្នាក់ជាតៃកុងរថយន្ត បានរងរបួសរលាកពេញខ្លួនយ៉ាងធ្ងន់ធ្ងរ និងឆេះរាលដាលខូចខាតរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខកណ្តាល​ 2B-1385 និងម៉ូតូមួយគ្រឿង​ទៀត ព្រមទាំងរៀលដាលដល់ផ្ទះលក់សម្ភារៈក្មេងលេង(គ្រឿងជ័រ) មួយកន្លែងទៀត ហេីយត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ និងរថយន្តពន្លត់អគ្គិភ័យ​ជាច្រេីនគ្រឿង ចេញជួយអន្តរាគមន៍​ ។
ហេតុការណ៍អគ្គិភ័យ​ខាងលេីនេះ​បានកេីតឡេីង​នៅវេលាម៉ោង​ ០១រសៀល​ ថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវមុខផ្សារតាខ្មៅ(ចាស់) មាត់ស្ទឹងតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។
យ៉ាងណាមិញ​មនុស្សដែលត្រូវឆេះរលាកពេញខ្លួនប្រាណនោះ​ កំពុងត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះលក្ខណៈបឋម​ តាមជាក់ស្តែង​សិនប៉ុណ្ណោះ​ ដោយកំពុងរងចាំរថយន្តសង្គ្រោះ​ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។
ចំពោះមូលហេតុ​ដែលបណ្ដាលឲ្យកេីតមានអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់អោយដឹងនៅឡេីយទេ។
(ព័ត៌មានបឋម​)៖​ ​ផ្ទុះធុងហ្គាស់​ឆេះរថយន្ត GS470 និង RX330 រួមទាំងអ្នកបេីកបរ រលាកពេញខ្លួនប្រាណ និងរាលដាលឆាបឆេះផ្ទះលក់គ្រឿងជ័រ ផ្អេីលសមត្ថកិច្ចនិងឡានទឹកចេញអន្តរាគមន៍​ ផ្អេីលពេញមាត់ស្ទឹង​ក្រុងតាខ្មៅ​... (ព័ត៌មានបឋម​)៖​ ​ផ្ទុះធុងហ្គាស់​ឆេះរថយន្ត GS470 និង RX330 រួមទាំងអ្នកបេីកបរ រលាកពេញខ្លួនប្រាណ និងរាលដាលឆាបឆេះផ្ទះលក់គ្រឿងជ័រ ផ្អេីលសមត្ថកិច្ចនិងឡានទឹកចេញអន្តរាគមន៍​ ផ្អេីលពេញមាត់ស្ទឹង​ក្រុងតាខ្មៅ​... Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 4:45:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.