មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូបើកបុកពេញទំហឹង រងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ បើករថយន្តបត់ឆ្វេងចូលហាងមិនប្រយ័ត្ន ត្រូវម៉ូតូបើកមកពីក្រោយ បណ្ដាលឲ្យរបួសធ្ងន់ ខណៈពេលបើកស្របទិសគ្នាវេលាម៉ោង ១៧ នឹង ៤៥ នាទី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចមុខហាងខារ៉ាអូខេ យីហោ រស្មីឱរ៉ាល់ ស្ថិតក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៥២ នឹង ៥៣។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ០១ គ្រឿង ម៉ាក HYUNDAI PORTER ប្រភេទដឹកទំនិញ Pick up ផលិតឆ្នាំ ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2Y-4935 ពណ៌សលាយខ្មៅ បើកបរដោយឈ្មោះ សើរ ឈឿក ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងបំរ៉ុងចូលហាង KTV យីហោរស្មីឱរ៉ាល់ ស្រាប់តែមានម៉ូតូ០1គ្រឿងម៉ាក YAMAHA MSLAZ កម្លាំង 150CC ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HP-2347 បើកបរស្របទិសគ្នាដោយឈ្មោះ តូច រិទ្ធីង៉ែត ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបុករថយន្តចំខាងឆ្វេង ត្រង់ចំណុចកណ្តាលនៃទ្រូងរថយន្តបណ្តាលឲ្យម៉ូតូដួលជាប់នៅក្រោមរថយន្តខូចខាតធ្ងន់ រីឯជនរងគ្រោះរងរបួសធ្ងន់បាក់ជើង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ និងបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក ខេត្តកំពង់ស្ពឺ រីឯរថយន្ត និងម៉ូតូជនរងគ្រោះខាងលើបានយកមករក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រងចាំដោះស្រាយពេលក្រោយ តាមផ្លូវច្បាប់។
បើករថយន្តបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូបើកបុកពេញទំហឹង រងរបួសធ្ងន់ម្នាក់ បើករថយន្តបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូបើកបុកពេញទំហឹង រងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:52:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.