មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពលរដ្ឋកើតទុក្ខមិនសុខចិត្ត!ព្រោះ អាជ្ញាធរឃុំព្រែកក្មេង អោយលុបដីព្រែក សាធារណៈ ក្លាយជារបស់ឯកជន បង្កជម្លោះយ៉ាងខ្លាំង,,,

(កណ្ដាល)៖ ដីប្រឡាយសាធារណៈសម្រាប់បង្ហូរទឹកមួយកន្លែង នៅចំណុច ភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯមខេត្តកណ្ដាល។ ត្រូវបានបុគ្គល មួយគ្រួសារដាក់គ្រឿងចក្រ ចាក់ដីរំលោភយក បំណងធ្វើលំនៅដ្ឋាន បង្កទៅជាជម្លោះ ដល់អ្នកមានដីជាប់ទាំងសងខាង!។ យ៉ាងក្ដៅគគុក តាំងពីថ្ងៃទី២២ដល់ ទី២៣ខែមេសាឆ្នាំ២០១៩ និងឈានដល់គំរាមកំហែងប្រកាប់ ប្រចាក់គ្នាទៅវិញទៅមក។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ខណៈអ្នកមានដីនៅសងខាងហាមឃាត់មិនឲ្យចាក់ ព្រោះ រំលោភយកប្រឡាយទឹកផង និងរំលោភយកដីពួកគាត់ផង តើបានមេទឹកអីទៀត?។ !រីឯភាគីអ្នករំលោភយក សំអាងថា បានទិញដីពីលោក អ៊ូ សុផាត មេឃុំព្រែកក្មេង ដោយក្រោមហេតុផលថា! ស្នើសុំយកដីព្រែកនេះ ដើម្បីចែកឲ្យកូនធ្វើផ្ទះ។
លោកយាយ នួន រស់ នៅភូមិព្រែកជ្រូកឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ដែលមានដីនៅមាត់ព្រែកខាងកើត បានថ្លែងហួសចិត្តជាខ្លាំង។ ចំពោះបុគ្គល មួយគ្រួសារដែលបានចាក់ដីរំលោភយកព្រែក ដែលមានក្បាលដីប្រមាណជាង១០ម៉ែត្រ បណ្ដោយមិនកំណត់ ជាប់ផ្លូវធំ អាចមានតម្លៃខ្ពស់ ។ ជាប្រព័ន្ធបង្ហូរទឹកសម្រាប់ស្រោចស្រព្វ ផលកសិកម្ម រាល់តែឆ្នាំ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
លោកយាយបន្តថា! បើទោះបីជាគាត់ឃាត់យ៉ាងណា ក៏គេមិនឈប់ចាក់ដីដែរ ។ព្រោះគេសំអាងថា លោកមេភូមិទួលទ្រា និងលោកមេឃុំព្រែកក្មេង ជាអ្នកអនុញ្ញាឲ្យចាក់រំលោភយកនិងមានលិខិតត្រឹមត្រូវ។
លោកយាយបញ្ជាក់ថា! ពេលឈ្លោះគ្នាព្រឹកមិញនេះ ប្ដីប្រពន្ធឈ្មោះ អុន ! រិន អ្នករំលោភយក បានប្រាប់មកគាត់វិញថា ខ្ញុំមិនខ្វល់ទេ។ អ្នកឯងឃាត់ម៉េចក៏ឃាត់ទៅ សំខាន់ខ្ញុំមានឯកសារ ពីលោកមេឃុំត្រឹមត្រូវ ទើបហ៊ានចាក់រំលោភយកបែបនេះ! ហើយក៏ប្រកែកគ្នាជាខ្លាំង រហូតឈ្មោះ អុន និងប្រពន្ធឈ្មោះ រិន ដែលជាអ្នកបញ្ជាគ្រឿងចក្រ បានកាន់ពូថៅស្ទុះមកកំរាម មកលើលោកយាយ រស់ ធ្វើឲ្យគាត់ភិតភ័យជាខ្លាំងស្ទើសន្លប់បាត់ស្មារតី!។
ដោយឡែកម្ចាស់ដីនៅជាប់ខាងលិចព្រែកឈ្មោះ រ៉េន ឯនេះវិញ ក៏បានថ្លែងហួសចិត្តថា ដីព្រែកនេះបើត្រូវលប់យក គឺមានតែគាត់ និងលោកយាយ នួន រស់ ទេដែលមានសិទ្ធ កាត់យកម្នាក់ពាក់កណ្ដាល។ ប៉ុន្តែគាត់ទាំងពីរគ្រួសារ មិនយកដីព្រែកនេះទេ ទោះជាប់កន្ទុយដីគាត់ក៏ដោយ។ ព្រោះថា ជាព្រែកមេទឹកសម្រាប់បង្ហូរទឹកស្រោចស្រព្វ មិនគួរណាលោកមេឃុំលួចលក់ដីនេះឲ្យឈ្មោះ អុន និងប្រពន្ធឈ្មោះ រិន ធ្វើលំនៅដ្ឋានសោះ! ក្រោមឡេះស្នើសុំស្នាក់នៅ ព្រោះអត់មានដីចែកកូនធ្វើផ្ទះ បណ្ដាលឲ្យឈ្មោះ អុន មកចាក់ដីរំលោភយក និងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងខ្លា។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ទន្ទឹមនិងនោះ លោក ពៅ សុផល មេភូមិទួលទ្រា បានអះអាងថា! ដីនេះជាដីព្រែកសាធារណៈទេ អ្នកឯងគ្មានសិទ្ធមករារាំង និងឃាត់គេចាក់ដីទេ។ ម្យ៉ាងទៀត ដោយឃើញដីព្រែកនេះ ទំនេរទើបគាត់បានប្រគល់ឲ្យទៅឈ្មោះ អុន រិន សម្រាប់ចាក់ដី និងសាងសង់ លំនៅដ្ឋានតាមការស្នើសុំ!។
ចំពោះរឿងនេះលោក អ៊ូ សុផាត មេឃុំព្រែកក្មេង បានថ្លែងបដិសេធថា! លោកមិនបានលក់ដីព្រែកនោះទេ។ គឺតម្រូវឲ្យឈ្មោះ អុន រិន ចាក់ដីធ្វើផ្លូវទេ ខណៈនៅព្រឹកមិញនេះ មានការឈ្លោះប្រកែកគ្នា ហើយលោកបាន សម្រួលជាមួយភាគីម្ចាស់ដីខាងកើតព្រែករួចហើយ។ នៅម្ចាស់ដីខាងលិចព្រែក និងសម្រួលថ្ងៃស្អែកបន្ត។ ឯលោក ភឹម ភារ៉ា អភិបាលស្រុកល្វាឯម បានថ្លែងថា! រឿងនេះលោកមេឃុំបានសម្រួលត្រូវគ្នាមួយជំហានហើយ។ លោកបន្តថា សូមអ្នកកាសែតចុះផ្សាយពិនិត្យផង កុំឲ្យប៉ះពាល់កិត្តិយសលោកមេឃុំ!។
ទោះជាយ៉ាងណា ពលរដ្ឋនៅសងខាងព្រែក បានបញ្ជាក់នៅល្ងាចថ្ងៃទី ២៣,០៤,២០១៩ នេះថា ពួកគាត់មិនព្រមជាដាច់ខាត រឿងរំលោភយកដីព្រែកនេះ ហើយពួកគាត់គ្រោងនឹងដាក់ពាក្យប្ដឹងទៅតុលាការទៀតផង៕ គីមហៀប
ពលរដ្ឋកើតទុក្ខមិនសុខចិត្ត!ព្រោះ អាជ្ញាធរឃុំព្រែកក្មេង អោយលុបដីព្រែក សាធារណៈ ក្លាយជារបស់ឯកជន បង្កជម្លោះយ៉ាងខ្លាំង,,, ពលរដ្ឋកើតទុក្ខមិនសុខចិត្ត!ព្រោះ អាជ្ញាធរឃុំព្រែកក្មេង អោយលុបដីព្រែក សាធារណៈ ក្លាយជារបស់ឯកជន បង្កជម្លោះយ៉ាងខ្លាំង,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.