មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កម្លាំងអាវុធហត្ថ ចុះបង្រ្កាបករណីប្រើហឹង្សារ ប្រដាប់ដោយកាំបិត និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់និងដកហូតថ្នាំញៀនចំនួន០២កញ្ចប់,,,

(ភ្នំពេញ) កម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយធ្វើការឃាត់ខ្លួនបានជនចំនួន ១០នាក់និងដកហូតបានថ្នាំញៀនចំនួន០២ពា្ចប់តូច។
ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ០៤ នឹង ១០នាទីល្ងាច ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។
ប្រតិបត្តិការខាងលើនេះ គឺកម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានប្រុសស្រីចំនួន ១០នាក់ កាំបិតមុតស្រួចជាច្រើនកាំបិត និងដកហូតបានថ្នាំញៀនចំនួន ០២ កពា្ចប់តូច រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅបញ្ជាការដ្ឋាន ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធីច្បាប់៕ គីមហៀប
កម្លាំងអាវុធហត្ថ ចុះបង្រ្កាបករណីប្រើហឹង្សារ ប្រដាប់ដោយកាំបិត និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់និងដកហូតថ្នាំញៀនចំនួន០២កញ្ចប់,,, កម្លាំងអាវុធហត្ថ ចុះបង្រ្កាបករណីប្រើហឹង្សារ ប្រដាប់ដោយកាំបិត និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់និងដកហូតថ្នាំញៀនចំនួន០២កញ្ចប់,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.