មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ក្មេងស្ទាវពីរក្រុមវាយគ្នា មុខក្លឹបហ្សូក ភាគីម្ខាងចោទថា វាយប្លន់យកម៉ូតូ ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ៖ ក្មេងមួក្រុមមានគ្នាប្រមាណជា ៨នាក់ ជិះម៉ូតូ ៤ ទៅ ៥គ្រឿង ចូលទៅផឹកសុីរាំរែកក្នុងក្លិបកម្សាន្ត ហ្សូក បានប៉ះសំដីជាមួយក្រុមក្មេងស្ទាវមួយក្រុមទៀត កើតជាហិង្សាវាយគ្នាទៅវិញទៅមក រួចភាគីម្ខាងរត់បាត់ ភាគីម្ខាងទៀត ចោលម៉ូតូមួយគ្រឿង រួចទៅប្តឹងនគរបាលចរាចរណ៍ នៅប្រចាំការស្ពានអាកាសផ្សារហុយថា ករណីវាយប្លន់យកម៉ូតូ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចកម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ ចុះមកដល់អន្តរាគមន៍ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចក្លិបកម្សាន្ត ហ្សូក តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សូមអធ្យាស្រ័យ ឡើងរឿងអត់កើតទេ ដាច់ភ្លើងយប់ថ្ងៃ ព្រឹក ល្ងាច ដាច់រហូត ចំណុចកាប៊ីនភ្លើង វត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅនិងកន្កែងកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុគេឃើញក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជា ៨នាក់ ជិះម៉ូតូ ៤ ទៅ ៥គ្រឿង មកចូលផឹកសុីនៅក្លិបកើតហេតុខាងលើ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែក្រុមក្មេងស្ទាវមានគ្នាប្រមាណជា ៨នាក់ បានរត់គេចមកក្រៅ ហើយបានស្រែកថា ហ្រែងស្គាល់ក្មេងកំពង់ស្ពឺដែរអី​ ដោយមិនដឹងមានរឿងអីនោះទេ ស្រាប់តែមួយសន្ធុះក្រោយមក ក្មេងស្ទាវមួយក្រុមមានគ្នាជ្រាច្រើននាក់ បានចេញមកក្រៅដែរ ស្រាប់ដេញវាយគ្នាទៅ បន្ទាប់មកខាងភាគីម្ខាងរត់គេចខ្កួនអស់នៅសល់ភាគីម្ខាងទៀត រត់ទៅប្តឹងនគរបាលចរាចរណ៍ ដែលប្រចាំការនៅស្ពានអាកាសផ្សារដីហុយថា ករណីវាយប្លន់យកម៉ូតូ មួយគ្រឿង ម៉ាកស៊ុយស៊ូគីលេច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-8941 ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចកម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ ចុះមកអន្តរាគមន៍ និងសួរនាំភ្លាមៗ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការឃាត់ក្មេងស្ទាវចំនួន ៤នាក់ ក្នុងចំណោម ៨នាក់ រួមនិងម៉ូតូពីរគ្រឿងដែលបានចោទថា ករណីវាយប្លន់យកម៉ូតូ យកមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី និងបានឃាត់ទុកមួយយប់ ដើម្បីទំនាក់ទំនងទៅអាណាធ្យាបាល យកឯកសារមកផ្ទៀងផ្ទាត់ជាមួយ ម៉ូតូ និងធ្វើការធានា រួចឲ្យត្រឡប់ទៅផ្ទះវិញ៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្មេងស្ទាវពីរក្រុមវាយគ្នា មុខក្លឹបហ្សូក ភាគីម្ខាងចោទថា វាយប្លន់យកម៉ូតូ ផ្អើលដល់សមត្ថកិច្ច ក្មេងស្ទាវពីរក្រុមវាយគ្នា មុខក្លឹបហ្សូក ភាគីម្ខាងចោទថា វាយប្លន់យកម៉ូតូ ផ្អើលដល់សមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.