មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ព្រោះគំនុំចាស់! បុរសម្នាក់បានយកកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់ទៀត ជាច្រើនកាំបិត រងរបួសធ្ងន់,,,

(កណ្តាល)៖ បុរសម្នាក់បានយកកូនកាំបិតចុងស្រួច មកស្រាយគំនុំចាស់ ដែលចាក់លើបុរសម្នាក់ជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ។ ហេតុការណ៍នេះកើតឡើងកសលពីវេលាម៉ោង០៧ៈ៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
កន្លងមកជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នាម្ដងជាពីរដងមកហើយ តែពុំដែលបង្ករឲ្យមានរបួសស្នាមអ្វីទេ ។ លុះនៅពេលកើតហេតុខាងលើ ខណៈដែលជនសង្ស័យធ្វើដំណើរទៅវត្តភក្ដីសិរីដុះ ស្ថិតក្នុងភូមិកើតហេតុ ពេលមកដល់ចំណុចមុខផ្ទះជនរងគ្រោះ ពេលនោះក៏បានជួបជនរងគ្រោះ រួចបានទាក់ពាក្យសម្ដីគ្នាបន្តិចជនរង គ្រោះបានយកដុំដីគប់ទៅលើជនសង្ស័យ ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនសង្ស័យបានយកកូនកាំបិតដែលដាក់តាមខ្លួនទៅចាក់លើជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយគេចខ្លួនតែម្ដង ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកកោះធំ ដោយសភាពរបួសធ្ងន់ធ្ងរពេកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ និងរាយការណ៍ជូននគរបាលតែម្ដង ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ តែម្ដង ។
ជនរងគ្រោះឈ្មោះ ហុក ប្រុស(ហៅ ណុប) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ ។ ជនសង្ស័យឈ្មោះ សារឿន ភត្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ។ វត្ថុតាងចាប់យកៈ កូនកាំបិត ០១ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្ត ចាត់ការបន្តតាមនីតិវិធី៕គីមហៀប
ព្រោះគំនុំចាស់! បុរសម្នាក់បានយកកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់ទៀត ជាច្រើនកាំបិត រងរបួសធ្ងន់,,, ព្រោះគំនុំចាស់! បុរសម្នាក់បានយកកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់ទៀត ជាច្រើនកាំបិត រងរបួសធ្ងន់,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.