មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទីតាំងប្រជល់មាន់ដុះស្លែរមួយកន្លែង នៅស្រុកខ្សាច់កណ្តាល ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាប

កណ្តាល៖ សង្វៀនប្រជល់មាន់លួចលាក់ដុះស្លែរមួយកន្លែង ត្រូវនគរបាលធ្វើការចុះបង្រ្កាបនិងដកហូតម៉ូតូ ១៥គ្រឿង សម្ភារៈជាច្រើនទៀត។
ហេតុការណ៍ចុះបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង ៩:០០ នាទី ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ ចំណុចចំការស្វាយមិនស្គាល់ម្ចាស់ ភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ដោយមានការចង្អុលបង្ហាញពីលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ៩ៈ០០ នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោក ម៉ែន សុខឃឿន អធិការស្រុក បានចុះធ្វើការបង្ក្រាបល្បែងស៊ីសង (ជល់មាន់) ចំណុចចំការស្វាយ ភូមិព្រែកអំពិល ឃុំព្រែកអំពិល ឃាត់ខ្លួនមនុស្សបានចំនួន ០៨ នាក់ រួមជាមួយវត្ថុតាង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជនសង្ស័យ០៨ នាក់ ១.ឈ្មោះ ហ៊ិន លក ភេទ ប្រុសអាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ ២.ឈ្មោះ កែម ប៊ុនថា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។ ៣.ឈ្មោះ ប៉ុន គង់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។ ៤.ឈ្មោះ ឆយ ចិត្រ ភេទប្រុស អាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិព្រែកក្របៅទី២ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ ៥.ឈ្មោះឃិន សេងហាក់ភេទ ប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ ៦.ឈ្មោះ ភាព រ៉ាំបូ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។ ៧.ឈ្មោះ ស្រ៊ី ប៊ុន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។ ៨.ឈ្មោះ សុំ ហ៊ុន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ -ស្កុតរុំខ្នាយមាន់ ៩៦ ដុំ -ជញ្ជីងថ្លឹងមាន់ ០១ -ស្បែកជើង ០៥គូ -ធុងទឹកកកចំណុះ ១០០លីត្រ ០១ -កៅអីជ័រ ០៥ -តុ ០១ -កញ្ចក់សម្រាប់ផ្គូរមាន់ ០១ -ម៉ូតូ ១៥ គ្រឿង។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នជនរួមទាំងវត្ថុតាងត្រូវបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ទីតាំងប្រជល់មាន់ដុះស្លែរមួយកន្លែង នៅស្រុកខ្សាច់កណ្តាល ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាប ទីតាំងប្រជល់មាន់ដុះស្លែរមួយកន្លែង នៅស្រុកខ្សាច់កណ្តាល ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាប Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.