មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រាយខ្សែភ្លើងឆក់កណ្តុរ តែបែរជាឆក់ខ្លួនឯងស្លាប់គួរឲ្យអនិច្ចា

ខេត្តកណ្តាល៖ បុរសម្នាក់រាយខ្សែភ្លើងឆក់កណ្តុរ តែបែរជាឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់គួរឲ្យអនិច្ចា កាលពីវេលាម៉ោង ១៨.៣០នាទី ថ្ងៃទី ០១-០៤-២០១៩ នៅចំណុច ភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះឈ្មោះចក់ ចាប ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ឈ្មោះឡឹម សុខរ៉ា អង្គុយនៅផ្ទះរបស់ខ្លួនជិតនោះ បានឮសំឡេងមនុស្ស ស្រែកថ្ងូរពីរបីដង ហេីយគាត់ក៏បានប្រាប់ប្តីរបស់គាត់ឈ្មោះ សុទ្ធ ផា ឲ្យទៅមើល ក៏ឃើញឈ្មោះ ចក់ ចាប ដេកដួលនៅលើដី ពេលនោះឈ្មោះ សុទ្ធ ផា បានស្រែកហៅថា៖ ពូចាបៗ បានពីរបីម៉ាត់ តែមិនឮឆ្លេីយតប គាត់ក៏បានកាន់ពិលដេីរទៅមេីល ឃេីញឈ្មោះ ចាប ដេកផ្ងារ ដៃខាងស្តាំកាន់ខ្សែលួស ពេលនោះគាត់ក៏បានដោះក្រចាប់ចេញពីក្បាលអាគុយ ហើយបានទូរសព្ទ័ប្រាប់ម្តាយក្មេកគាត់ ឲ្យទៅប្រាប់ប្រពន្ធជនរងគ្រោះផង ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បន្ទាប់មកកម្លាំងប៉ុស្ដិ៍បានទទួលព័ត៌មាន ក៏បានសហការជាមួយ កម្លាំងជំនាញពិនិត្យហេតុស្រុក ពេទ្យឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះធ្វើការពិនិត្យសព មានស្លាកស្នាមដូចខាងក្រោម: - ស្នាមខ្លោច ដៃស្តាំចំនួនមួយកន្លែង។ - ស្នាមដាច់មុតចុងចិញ្ចើមខាងស្ដាំប្រវែង ២.៥សមx០.៥សម។ - ស្នាមខ្មៅក្រៀមលើស្មាខាងឆ្វេងប្រវែង ០.៣សម តូចឆ្មារ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសាឆក់ចរន្តអគ្គិសនីប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី។
រាយខ្សែភ្លើងឆក់កណ្តុរ តែបែរជាឆក់ខ្លួនឯងស្លាប់គួរឲ្យអនិច្ចា រាយខ្សែភ្លើងឆក់កណ្តុរ តែបែរជាឆក់ខ្លួនឯងស្លាប់គួរឲ្យអនិច្ចា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:02:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.