មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋាន ភ្នំកំពង់ត្រាច

ភ្នំកំពង់ត្រាច៖ គឹជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គ.ម ប៉ែកខាងកើតខេត្តកំពត។ មានទីតាំងនៅស្រុកកំពង់ត្រាច វាគឹជារមណីយដ្ឌានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឌ នៅស្រុកកំពង់ត្រាច​ ហើយក៍បានដឹងឡឹគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីរមួយឆ្នាំទៅមួយឆ្នាំ។ ហើយប្រជាពលរដ្ឌ ក៍បានអោយដិងថា នៅក្នុងរ៉ូងភ្នំ មានសិលាចរិកជាច្រើន ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មាន ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំ ប្រកបដោយ ល្អាងតូចធំជាច្រើន។គឺវាមានចំនុចសំខាន់ៗ​ នេះហើយ ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហើយ រមណីយដ្ឋានភ្នំកំពង់ត្រាចនេះគឺមានល្អាងជាច្រើន ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់ របស់ប្រជាជនទាំង ខ្មែរ ចិន វៀតណាម។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
នៅទីនោះ មានល្អាងមួយ មានវិជ្ជមាត្រប្រមាណ ៣០​ ម៉ែត្រ ហើយដីនៅទីនោះ មានពណ៌៧ផ្សេងៗគ្នា ព្រមទាំងមានល្អាងតូចៗ បីបួន។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃ ធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫ វត្ថុ។​ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបាន ឆ្ពោះទៅ ល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ទុកនូវស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយ។ កាលពីសម័យមុនទសវត្សឆ្នាំ ៧០ គេបានរៀបចំកន្លែងនោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នៅទីនោះ នៅជើងភ្នំខាងមុខមានវត្តរបស់ប្រជាជន​ ចិន វៀតណាម ហើយនៅមុខផ្លូវចូលមាត់រូង មានវត្ត ព្រះពុទ្ធសាសនាខ្មែរមួយដែរ បច្ចុប្បន្ន ព្រះសង្ឃគណៈកម្មការវត្តបាននាំគ្នារៀបចំថែរក្សាបណ្តាល្អាងនោះ ជាប្រចាំ។ហើយក្នុងនាមខ្ញុំជាកូនខ្មែរ ដែលជាសមាជិកម្នាក់ រស់នៅស្រុកកំពង់ត្រាចនោះ ខ្ញុំក៍សង្ឃឹមថា ភ្នំកំពង់ត្រច គឺជាកន្លែងដែលមានប្រជាប្រិយភាពសំរាបយើង ទាំងអស់គ្នា គ្មានថ្ងៃសាបសូន្យរៀងរហូត....។
រមណីយដ្ឋាន ភ្នំកំពង់ត្រាច រមណីយដ្ឋាន ភ្នំកំពង់ត្រាច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.