មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឈាមស្រែកស្បែកហៅ!!! ពេលនេះករណីឃាតកម្មកាត់ក្បាលយាយ និងចៅ ត្រូវបានសមត្ថកិច្ច បង្ក្រាបបានហើយ!នៅស្រុកព្រៃឈរ,,

(ខេត្តកំពង់ចាម)៖ ករណីឃាតកម្មដ៏សាហាវ សម្លាប់កាត់ក្បាល ជនរងគ្រោះ២នាក់ យាយនិងចៅស្រី បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចមក កម្លាំងសមត្ថកិច្ច របស់ស្នងការខេត្ត និងកម្លាំងជំនាញជនជាតិបរទេសជាច្រើននាក់ ចុះស្រាវជ្រាវពិនិត្យ កោសល្យវិច្ច័យ ស្លាកស្នាមយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល ៤ថ្ងៃ ទីបំផុតឃាតករត្រូវបានចាប់ខ្លួនហើយ ជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា ។
ក្រោយមានអំពើឃាតកម្មដ៏សាហាវខាងលើនេះ លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនឃាតក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានបន្ថែមថា ឆ្លងតាមការសាកសួរជំហ៊ានដំបូង ជនដៃដល់បានសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះ ព្រោះតែគំនុំ ដោយសារជនសង្ស័យស្រលាញ់ ជនរងគ្រោះ ហើយមានអ្នកផ្សេងមកស្រឡាញ់ដែរ ក៏ដូចជាផ្ទុះរឿងចេញ និងឈានដល់ការសម្លាប់ជនរងគ្រោះតែម្តង។
បើតាមលោក ហេង វុទ្ធី ជនសង្ស័យធ្លាប់សម្លាប់មនុស្សម្តងហើយ កាលពីឆ្នាំ១៩៩៥ ដែលមានចរិតកាចសាហាវ ហើយក្រោយពេលឃាត់ខ្លួន អ្នកភូមិចង់ព្រួតវាយសម្លាប់ចោលតែម្តង កុំតែបានសមត្ថកិច្ចជួយអន្តរាគមន៍។
ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្បែរផ្ទះជនរងគ្រោះ ។
ជនរងគ្រោះ ២នាក់ ត្រូវបានឃាតក កាត់ក្បាលយកទៅបាត់នោះ ឈ្មោះ ពូ អូន ភេទ ស្រី អាយុ ៦៥ឆ្នាំ និងចៅ ឈ្មោះ ខេង សាវឿន ភេទ ស្រី អាយុ ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យក្នុងករណីឃាតកម្មខាងលើ កាលពីព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៩នេះ ក្បាលរបស់ជនរងគ្រោះនៅមិនទាន់រកឃេីញនៅឡេីយទេ តែយ៉ាងណាមិញ​កម្លាំងសមត្ថកិច្ចកំពុងបន្តនាំខ្លួនទៅស្នងការខេត្ត ដើម្បីសាកសួរតាមនីតិវិធី​ ៕​
ឈាមស្រែកស្បែកហៅ!!! ពេលនេះករណីឃាតកម្មកាត់ក្បាលយាយ និងចៅ ត្រូវបានសមត្ថកិច្ច បង្ក្រាបបានហើយ!នៅស្រុកព្រៃឈរ,, ឈាមស្រែកស្បែកហៅ!!! ពេលនេះករណីឃាតកម្មកាត់ក្បាលយាយ និងចៅ ត្រូវបានសមត្ថកិច្ច បង្ក្រាបបានហើយ!នៅស្រុកព្រៃឈរ,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:54:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.