មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តចុះចំណោតលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ ក្រឡាប់ផ្ងាជើង រងរបួសប្រុស ស្រី ៥ នាក់

ខេត្តកំពង់ស្ពឺ​៖ បុរសម្នាក់បើករថយន្តចុះចំណោត លឿនពេក មិនប្រយ័ត្ន បានជ្រុលទៅបុកគូទរថយន្ត HYUNDAI លីបប៉ារ៉ូ​ ពីក្រោយ បណ្តាលអោយក្រឡាប់ផ្ងាជើង រងរបួសធ្ងន់ស្រាល ប្រុសស្រី ៥ នាក់ រួចចុះរត់គេចខ្លួនបាត់ស្រមោល កាលពី​វេលាម៉ោង​ ១២ៈ០៥​ នាទី ថ្ងៃ សៅរ៍ ១រោច ខែ ចែត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២​៥​៦៣​ ត្រូវនឹងថ្ងៃទី​ ២០ ខែ​មេសា ឆ្នាំ ២០១៩ ​មានករ​ណីគ្រោះថ្នាក់ចរាចរណ៍​ នៅលេីផ្លូវជាតិលេ​ខ​ ៤ ​ចន្លោះគីឡូម៉ែត្រលេ​ខ ១០៣-១​០៤​ ត្រង់ចំណុចចុះ​ចំណោទពេជ្រនិល​ ស្ថិត​ក្នុង​ភូមិទី ៦​ ឃុំត្រែងត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុ គេឃើញ រថយន្តមួយគ្រឿងម៉ាក​ HY​U​NDAI ពណ៌ក្រហម​ ស្លាកលេខ ព្រះសីហ​នុ​ 3A​-3602​ អ្នកបេីកបរមិនស្គាល់ឈ្មោះ(ចុះរត់គេ​ច​បាត់​)​ បេីកមកពីទិសខាងកេីតទៅទិសខាងលិច​ចុះចំណោទ​ក្នុងល្បឿនយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកគូថរថយន្តមួយគ្រឿងម៉ាក​ HYUNDAI លីបប៉ារ៉ូ​ ពណ៌ស​ ពាក់ស្លាកលេខ ត្បូងឃ្មុំ​ 2​A-2382​ បេីកបរដោយឈ្មោះ​ យីន សៀងហៃ​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំ​នៅ​ភូមិផ្សារ កណ្តោលជ្រំ ឃុំកណ្តោលជ្រំ ស្រុកព​ញាក្រែក ខេត្តត្បូងឃ្មុំ​ បណ្តាលអោយក្រឡាប់ផ្ងាជើង រងរបួសប្រុស ២ នាក់ និងស្រី ៣នាក់។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមការបញ្ជាក់​ពីជំនាញ​ចរាចរណ៍​អោយដឹងថា​ ក្នុង​​ហេតុការណ៍​នេះ គឺបណ្តាលម​កពីរថយន្ដ​ HY​U​NDAI ពណ៌ក្រហម​ ស្លាកលេ​ខ ព្រះសីហ​នុ​ 3A​-3602​ ចុះចំណោទ​ មិនប្រយ័ត្ន ជ្រុលទៅបុក​ពី​ក្រោយ​ និងបង្កឲ្យរបួស​មនុស្ស​ ៥​ នាក់​ ស្រី​ ០៣​នាក់​ និងខូច​ខា​តសម្ភារៈ​រថយន្ត​ទាំង​ ​០២ គ្រឿង​ដូច​គ្នា​ ជនរងគ្រោះ​មានឈ្មោះ​៖
១.ឈ្មោះ​ សម្បត្តិ គន្ធាភេទស្រី​ អាយុ​ ៣៣ ឆ្នាំ រង​របួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យ។
២.ឈ្មោះ ស៊ុំ ឡេង​ ភេទប្រុស អាយុ​ ៤៧ ឆ្នាំ​ រង​របួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យ។
៣.ឈ្មោះ ក្រូច សំណាង​ ភេទស្រី​ អាយុ​ ៤៣​ ឆ្នាំ​ រងរបួសស្រាល​។
៤.ឈ្មោះ ខុំ សម្បត្តិលីហ្សា​ ភេទស្រីអាយុ​ ៨ ឆ្នាំ រងរបួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យ។
៥.ឈ្មោះ គៀង សៀងលី​ ភេទប្រុសអាយុ​ ​១៦​ឆ្នាំ​ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
អ្នករងគ្រោះទាំងអស់រស់នៅភូមិឃុំ​ស្រុក​ជាមួយគ្នា​ ចំណែ​ក​រថយន្តទាំង០២គ្រឿង​រងការខូចខា​ត​ធ្ងន់​ដូច​គ្នា​ ជំនាញ​កំពុង​ចំណាត់ការ​ស្រាវជ្រាវ​រក​អ្នកបង្ក​ ដេីម្បី​កសាងសំណុំរឿង​ ចាត់​ការ​តាមនីតិ​វិ​ធីច្បាប់​៕
បើករថយន្តចុះចំណោតលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ ក្រឡាប់ផ្ងាជើង រងរបួសប្រុស ស្រី ៥ នាក់ បើករថយន្តចុះចំណោតលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ ក្រឡាប់ផ្ងាជើង រងរបួសប្រុស ស្រី ៥ នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:52:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.