មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ក្រចេះ៖ យ៉ាងហោចណាស់មនុស្ស ០២ នាក់បានស្លាប់ក្នុងចំណោម ៤ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង នៅវេលាម៉ោង ៤ នឹង ២៥ នាទីរសៀល ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ យើងនេះ នៅលើកំណាត់ផ្លូវជាតិលេខ ៧ ក្រចេះស្ទឹងត្រែង ស្ថិតក្នុងភូមិអូរតាមឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើយោងតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋដែលជាសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្ត កាមរី បាឡែនចំនួន ០១ គ្រឿង ពណ៌ទឹកមាស និងពាក់ស្លាកលេខ ភ្នំពេញ 2AB-5893 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុក៏បានរេចង្កូត ចូលផ្លូវចូលទៅក្រោមស្ពាន ផ្ទះរបស់អ្នកភូមិនៅតំបន់នោះ ទើបបណ្ដាលឲ្យមនុស្សទាំង ៤ នាក់ ក្នុងរថយន្តនោះ ស្លាប់បាត់បង់ជីវិតចំនួន ២នាក់ និងរងរបួសបាក់ដៃចំនួន ២ នាក់។ តែបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ៤ នាក់នោះ គេស្គាល់មួយនាក់ ដែលមានឈ្មោះ ឌិន ឌីណា ភេទ ប្រុស បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយទីពីរមានឈ្មោះ ឌឹន ម៉េងហ៊ាង ភេទ ប្រុស បានស្លាប់នៅនឹងកន្លែងកើតហេតុនោះដែរ ទី ៣ មានឈ្មោះថា ហឹម សុផា ភេទ ប្រុស រងរបួសស្រាល និងទីបួននោះមានឈ្មោះថា ខុន សុផល ភេទ ស្រី បានរងរបួសស្រាលនោះដែរ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បើតាមការបញ្ជាក់ពីជនរងគ្រោះនោះ ថាពួកគេរស់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាននាំគ្នាក្នុងគោលបំណង ទៅឆេងម៉េង នៅឯខេត្តរតនគីរីឯណោះ លុះមកដល់ចំណុចខាងលើនេះ ក៏បានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងតែម្ដងទៅ របាយការណ៍របស់សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា រថយន្តដែលរងគ្រោះនោះខូចខាតស្ទើរតែទាំងស្រុង តែជនរងគ្រោះរបួសស្រាលនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីទទួលការព្យាបាលពីក្រុមគ្រូពេទ្យ រីឯសពត្រូវសមត្ថកិច្ចក៏បានប្រគល់ជូនឱ្យទៅក្រុមគ្រួសារ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:54:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.