ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម រថយន្តធ្លាក់ចូលប្រឡាយត្រាំទឹកស្អុយទាំងយប់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម រថយន្តធ្លាក់ចូលប្រឡាយត្រាំទឹកស្អុយទាំងយប់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀត ចេញពីផឹកសុីបើករថយន្តលុចសុីស 330 មួយគ្រឿង ត្រឡប់ទៅផ្ទះវិញ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម រាបដល់ដី រថយន្តបង្កធ្លាក់ចូលប្រឡាយទឹកស្អុយសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ជិតនឹងផ្លូវរភ្លើង ភូមិអូឌឹម សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់គ្នា ៣ នាក់ បានចេញពីផឹកសុីនៅហាងមួយកន្លែង ម្តុំស្ទឹងមានជ័យ ដោយបើករថយន្តមួុយគ្រឿង ម៉ាកលុចសុីស RX-330 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6780 បំណងត្រឡប់ទៅផ្ទះនៅបូរីពិភពថ្មីកំបូល ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿង បើកនៅខាងមុខ បណ្តាលឲ្យរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរាបដល់ដី ចំណែករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ ទៅមុខលែងរួច សំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរមិនមានរងរបួស។ ខណៈនោះក៏មានបុរសពីរនាក់ ស្លៀកពាក់សុីវិល មានសៀត ID នៅចង្កេះ បានមកចរចាជាមួយម្ចាស់រថយន្ត ដោយជួយហៅរថយន្តស្ទូចជួយស្ទូចយកទៅផ្ទះឲ្យ ដោយទារជាលុយចំនួន ៣០០ដុល្លារ តែម្ចាស់រថយន្តមិនព្រម ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងអ្នកសារព័ត៌មាន ចុះមកផ្តិតយករូបភាព ស្រាប់តែបុរសទាំងពីរនាក់នោះ បានរងរឿងសមត្ថកិច្ច និងអ្នកសារព័ត៌មាន មិនអោយថតយករូបភាព ដើម្បីពួកគេងាយស្រួលចាត់ការតាមកាគួរ។ បន្ទាប់មកសមត្ថកិច្ចបានសួរនាំបុរសទាំងពីរនាក់នោះដែរ តែពួកគេមើលសភាពមិនស្រួល បាននាំគ្នាចេញពីកន្លែងកើតហេតុបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម រថយន្តធ្លាក់ចូលប្រឡាយត្រាំទឹកស្អុយទាំងយប់ ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម រថយន្តធ្លាក់ចូលប្រឡាយត្រាំទឹកស្អុយទាំងយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:07:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.