ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបោះពួយយ៉ាងលឿន បានជ្រុលចង្កូតទៅបុករបាំងទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ ៣កង់ រថយន្តក្រឡាប់ផ្ងាជើងឡើងលើ រងការខូចខាតយ៉ាងដំណំ និងរបួសជើងម្ខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពពីកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិន បើករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-0739 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លវពេញទំហឹង បណ្ដាលអោយបាក់អស់ ៣កង់ រងការខូចខាត ចំណែករថយន្តបង្កក្រឡាប់ផ្ងាជើងឡើងលើច្រង៉ាង ចំណេកម្ចាស់រងរបួសឋជើងម្ខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោកស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។

ជនជាតិចិន បើករថយន្តកាមរីបាឡែនលឿនពេក ជ្រុលទៅបុកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងទ្រមេឃ រងបួសជើងម្ខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:29:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:29:00 PM
Rating:

No comments: