សិស្សសាលាជាសិីុមចំរើនរដ្ឋម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីបុរសជនជាតិចិនម្នាក់ មិនបានសម្រេច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សិស្សសាលាជាសិីុមចំរើនរដ្ឋម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីបុរសជនជាតិចិនម្នាក់ មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បីមួយគ្រឿង មិនបានសម្រេច បណ្តាលអោយទាក់ដៃចង្កូតរេទៅបុករថយន្តមួយគ្រឿងទៀត រួចរត់ចោលម៉ូតូផ្លោះរបងចូលទៅក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចក្របួចបានមកវិញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខវត្តស្រះចក តាមបណ្តោយផ្លូវ ៨៦ កែវផ្លូវ ៦១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យមានឈ្មោះ ចែក ណុច ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្សសាលាជាសុីមចំរើនរដ្ឋ មានស្រុកកំណើត នៅភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HG-8528 តាមបណ្តោយផ្លូវ ៨៦ ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវលេខ ៦១ ចំណុចកើតខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បីមួយគ្រឿង មិនចាំស្លាកលេខ ស្របទិសដៅគ្នាមិនបានសម្រេច ទាក់ដៃចង្កូតជាមួយម៉ូតូកង់បី រួចរេចង្កូតទៅបុករថយន្តមួយគ្រឿង បើកនៅខាងមុខ បណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យបានរត់ផ្លោះរបងចូលទៅសង្ងំលាក់ខ្លួន ក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ធ្វើការឡោមព័ទ្ធចាប់វាយខ្នោះភ្លាមៗ ចំណែកជនរងគ្រោះមិនឈប់នៅកន្លែងកើតហេតុនោះទេ បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងធ្វើកំណត់ហេតុ រួចបញ្ជូនបន្តទៅអធិការដ្ឋនគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
សិស្សសាលាជាសិីុមចំរើនរដ្ឋម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីបុរសជនជាតិចិនម្នាក់ មិនបានសម្រេច សិស្សសាលាជាសិីុមចំរើនរដ្ឋម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីបុរសជនជាតិចិនម្នាក់ មិនបានសម្រេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:39:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.