ភ្នំពេញ៖ យុវជនបួនម្នាក់ទើបតែចេញពីក្លិប បើករថយន្តលុចសុីស 300 មួយគ្រឿង ជ្រុលទៅបុករបាំងថ្ម ចែកទ្រូងផ្លូវវៀចអស់បួនកង់ រួចបើករត់ជាច្រើនរយម៉ែត្រ បែកកង់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចខាងលិចស្តុបចេនឡា ប្រមាណជា ៣០ម៉ែត្រ តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពពីយុវជម្នាក់ ក្នុងចំណោមបួននាក់ បានឲ្យដឹងថា ពួកគាត់ទើបតែចេញក្លិប មួយកន្លែង បើករថយន្តមួយគ្រឿង ម៉ាកលុចសុីស RX-300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-1823 បំណងត្រឡប់មកផ្ទះ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូវផ្លូវ វៀចអស់បួនកង់ រថយន្តបង្កព្យាយាមបើករត់ បានរាប់រយម៉ែត្រ ខ្ទេចកង់ខាងមុខខាងឆ្វេង និងខូចខាតមួយចំហៀងរថយន្តផ្នែកខាងឆ្វេង យ៉ាងដំណំ ទៅមុខលែងរួច។ បន្ទាប់មកយុវជនទាំងបួននាក់ បាននាំគ្នាដោះដូរកង់រថយន្ត ដើម្បីបន្តដំណើរទៅមុខទៀត តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងល្បាតឃើញ ធ្វើការឃាត់រថយន្តបង្កភ្លាមៗ។
ក្រោយកើតហេតុ សមតកថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ទើបនឹងចេញពីក្លិប បើករថយន្តទៅបុករបាំងចែកទ្រូងផ្លូវ វៀច ៤កង់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:58:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:58:00 PM
Rating:

No comments: