ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកខឿនផ្លូវ ដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកខឿនផ្លូវ ដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងខ្វះកាប្រុងប្រយ័ត្ន ជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ ក្រោយពេញបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពិវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាមត្តេយ្យ ៨ មីនា តាមបណ្តោយផ្លូវ ៥១ កែងនឹងផ្លូវ ២៤០ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះមី ជីមី ភេទប្រុស អាយុជិត៣០ឆ្នាំ មុខរបរធ្វើការ ជា រីសឹប នៅសណ្ឋារគាមួយកន្លែង ស្នាក់ម្តុំផ្សារចាស់ មានស្រុកកំណើត ភូមិឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-1068 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីក រស្មី ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រ តែអកុសលជនរងគ្រោះ រងរបួសធ្ងន់ធ្ងរពេក បានបាត់ជីវិតនៅពាក់កណ្តាលផ្លូវ ហើយរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ខធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ខយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បណ្តោះអាសន្ន រងចាំសាច់ញាតយកឯកសាមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ជូនវិញ៕
ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកខឿនផ្លូវ ដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកខឿនផ្លូវ ដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

Powered by Blogger.