មន្ត្រីសុខាភិបាលស្រុកខ្សាច់កណ្តាល ចុះពិនិត្យគ្លីនិកពេទ្យ សំណាង ឃើញមិនប្រក្រតី នាំគ្នារត់ឡើងឡានសឹងមិនទាន់,,,
(កណ្តាល)៖ ក្រោយពីមានបណ្តាញសារព័ត៌មាន និងសង្គមហ្វេសប៊ុកផ្សព្វផ្សាយ ក្រោមចំណង់ជើងថា ប្រយ័ត្ន!គ្រុនក្ដៅធម្មតាទៅផ្ទះពេទ្យ សំណាងចាក់ថ្នាំដាក់សេរ៉ូមបាន ៣ថ្ងៃ បញ្ជូនទៅស្លាប់នៅភ្នំពេញ!នេះមក លោក លឹម ផល្លា នាយកប្រតិបត្តិនៃការិយាល័យសុខាភិបាលស្រុកខ្សាច់កណ្ដាល បានឆ្លើយតបថា បន្ទាប់ពិគ្រោះជំងឺរបស់លោក ហៃ សំណាង មើលគេ ខុសច្បាប់ហើយ ពិបាកពេកបិទវាចោលតែម្តងទៅ ពីព្រោះវាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ច្បាប់អនុញ្ញាតឲ្យត្រឹមតែគ្រែមួយប៉ុណ្ណោះ មិនអាចសម្រាកបានទេ។
ប្រភពបានឲ្យដឹងថា បន្ទាប់ពិគ្រោះជំងឺរបស់លោក ហៃ សំណាង ស្ថិតនៅចំណុចផ្សារថ្នល់កែង ភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកគ្រូពេទ្យ ហៃ សំណាង រងការចោទប្រកាន់ពីឪពុកទារករងគ្រោះថា! ការព្យាបាលគ្មានជំនាញច្បាស់លាស់ ទើបបណ្ដាលឲ្យកូនរបស់គាត់ស្លាប់តែម្ដង។ រីឯការវិនិច្ឆ័យរោគមិនច្បាស់លាស់ ម្ដងថា!រោគនេះម្ដងថារោគនោះ,, ជាមួយគ្នានោះ លោកគ្រូពេទ្យបានឲ្យថ្នាំលេប និងចាក់ថ្នាំដាក់សេរ៉ូមរហូត។ ដំបូងថាឈាមស ឡើងមិនអីទេ លុះព្យាបាលដាក់សេរ៉ូមបាន ៣ថ្ងៃ រហូតដល់កូនគាត់មានអាការៈធ្ងន់ធ្ងរ ទើបបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងតក់ក្រហល់ ដើម្បីគេចផុតពីទំនួលខុសត្រូវ។ ស្រាប់តែពេទ្យថា! រោគសួត (ដូចចាស់ពីដើមនិយាយថា ក្អកសួត ក្អួតក្រពះ ស្ទះបេះដូងប្រកាច់តូងលើសឈាម)។
ប្រភពដដែរបានបន្តទៀតថា ទារករងគ្រោះដែលស្លាប់ឈ្មោះ ស្នា ចាន់រ៉ុង ភេទ ស្រី អាយុ ៩ខែ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បន្ទាប់ពីព្យាបាលពីរទៅបីថ្ងៃមិនធូរស្បើយ ទើបលោក គ្រូពេទ្យបញ្ជូនទារកទៅភ្នំពេញ ដើម្បីគេចផុតពីការទទួលខុសត្រូវ ហើយនៅពេលបញ្ជូនដល់ គន្ធបុប្ផាស្រាប់តែឬគ្រូពេទ្យ នៅទីនោះបានប្រាប់វិញថា ហួសពេលហើយ អ្នកជំងឺធ្ងន់ហើយ កាត់ចិត្តទៅ! ឭបែបនេះក្រុមគ្រួសារទារកបានស្លុតចិត្តជាខ្លាំង។ ឪពុករងគ្រោះបានបញ្ជាក់ថា ដើមចមដំបូង កាលពីថ្ងៃទី ១៩,០៥,២០១៩ កូនស្រីរបស់គាត់មានអាការៈក្ដៅខ្លួនតិចតួចប៉ុណ្ណោះ ហើយពួកគាត់បាននាំមកព្យាបាលនៅគ្លីនិកពេទ្យ សំណាង ខាងលើ។ ឆ្លើយតបនិងការលើកឡើងខាងលើ លោក ហៃ សំណាង ម្ចាស់បន្ទប់ពិគ្រោះជំងឺ មិនអាចសុំការបកស្រាយបានព្រោះទូរស័ទ្ទចូលហើយ តែគ្មានអ្នកលើក។
ចំពោះលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា ទារកដែលទើបតែមានអាយុ ៩ ខែ ពិតជាស្លាប់ ប្រាកដមែន ដោយសារជំងឺរលាកទងសួត។ លោកបានបន្ថែមទៀតថា ពេទ្យ សំណាងពិតជាបានដាក់ថ្នាំ និងព្យាបាលពីរទៅបីថ្ងៃមែន ហើយពេទ្យនេះបើកគ្លីនិក ឬបើកបន្ទប់ពិគ្រោះជំងឺ លោកមិនច្បាស់ទេ ចាំឲ្យមន្ត្រីឆែកមើល។ រីឯលោក លឹម ផល្លា នាយកប្រតិបត្តិនៃការិយាល័យសុខាភិបាល ស្រុកខ្សាច់កណ្ដាល មិនអាចសុំការបកស្រាយបានព្រោះចុចទូរស័ព្ទមិនចូល៕

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:17:00 PM
Rating:

No comments: