ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡាមួុយគ្រឿង រវល់តែចុចទូរស័ព្ទ បណ្តាលឲ្យរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ រថយន្តខូចខាតយ៉ាងដំណំទៅមុខលែងរូច តែមិនបង្កឲ្យអ្នកបើកបររងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារទូលគោក តាមបណ្តោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
តាមប្រភពព៌ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-4378 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រវល់ចុចទូរស័ព្ធ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅក្បានាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលអោយវៀចអស់មួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច សំណាងល្អម្ចាស់រថយន្តមិនមានរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាា់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្ត រវល់ចុចទូរស័ព្ទ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ រងការខូចខាតយ៉ាងដំំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:11:00 PM
Rating:

No comments: