ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោគជិះម៉ូតូមួុគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងបើកកបរបញ្ច្រាស់ទិសដៅគ្នាចំពីមុខពេញទំហឹងបណ្តាលរថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នាសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខរោងម៉ាសុីនផលិតទឹកកក តាមបណ្តោយផ្លូវ១៥៦កែងនិងផ្លូវ២២៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនម្នាក់ស្រវឹងស្រាជោគជិះម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីនីកពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HI-8476ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៦ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណះមកដល់កែងនិងផ្លូវលេខ២២៥ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីតពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-7723បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតពេញទំហឹងបណ្តាលឲ្យរថយន្តពំពិតកាង ខាងមុខខាងឆ្វេងនិងបែកស្តុបបណ្តាលឲ្យខូចខាតយ៉ាងដំណំចំណែកម៉ូតូខាចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីម៉ូតូបានចេញថ្លៃជួលជុលរថយន្តឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
យុវជនម្នាក់ស្រវឹងស្រា ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:37:00 PM
Rating:

No comments: