ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងក្រុមហ៊ុនជីបម៉ុងបេីកគៀរថយន្តនីសាន់បណ្តាលអោយរងការខូចខាតជជែកយកត្រូវរៀងខ្លួន ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩ នៅចំណុចស្តុបបូកគោ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីសាន់ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង2A 0734 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុក៏មានរថយន្តក្រឡុកស៊ីម៉ងក្រុមហ៊ុន ជីបម៉ុង ពាក់ស្លាកលេខភ្នំពេញ5A 0573 ធ្វេីដំណេីរមកពីក្រោយហេីយបានគៀរថយន្តនីសាន់បណ្តាលអោយគៀបជាប់គ្នារងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុភាគីទាំងសងខាងបានជជែកយកតែត្រូវរៀងខ្លួនទេីបសមត្ថកិច្ចចុះអន្តរាគមន៍ទេីបភាគីខាងរថយន្តក្រឡុកស៊ីម៉ងព្រមចេញ50ដុល្លារដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕
រថយន្តក្រឡុកស៊ីម៉ងត៍ បេីកគៀរថយន្តនីសាន់រងការខូចខាត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:42:00 PM
Rating:

No comments: