បុរសជាកម្មករបោកគក់ម្នាក់ ក្តៅពេកចូលទៅបើកកង្ហា ឆ្លងចរន្តឆក់ស្លាប់មួយរំពេច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសជាកម្មករបោកគក់ម្នាក់ ក្តៅពេកចូលទៅបើកកង្ហា ឆ្លងចរន្តឆក់ស្លាប់មួយរំពេច

ខេត្តកណ្តាល៖ បុរសកម្មករបោកគក់ម្នាក់ ក្តៅពេក ក៏ចូលទៅបើកកង្ហា ឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ កាលពីវេលាម៉ោង ១៩ នឹង ២៥នាទី ថ្ងៃ ចន្ទ ៣កេីត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ០៥ ឆ្នាំ២០១៩ នៅចំណុចរោងចក្របោកគួក(ហ្វេសិនខនសិុបខេមបូឌា)ស្ថិតក្នុងភូមិព្រែកឡុង ឃំុរកាខ្ពស់ ស្រុកស្អាង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជនរងគ្រោះឈ្មោះ សន រដ្ផាភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបោកគួក មានទីលំនៅសព្វថ្ងៃភូមិព្រែកថី ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានចូលទៅធ្វេីការក្នុងរោងចក្របោកគួកដូចសព្វដង លុះពេលក្ដៅពេក ជនរងគ្រោះបានដេីរទៅបើកកង្ហារ ពេលនោះក៏ឆ្លងចរន្ត បណ្តាលអោយឆក់ជនរងគ្រោះដួលសន្លប់តែម្តង ភ្លាមៗនោះកម្មករធ្វេីការក្នុងរោងក្រជាមួយ បានដឹកជនរងគ្រោះទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកស្អាង តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនិងគ្រូពេទ្យ ចុះមកដល់ ពិនិត្យឃេីញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ រួចបានប្រគល់ សពឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យនៅស្រុកកំណើតតាមប្រពៃណី។
បុរសជាកម្មករបោកគក់ម្នាក់ ក្តៅពេកចូលទៅបើកកង្ហា ឆ្លងចរន្តឆក់ស្លាប់មួយរំពេច បុរសជាកម្មករបោកគក់ម្នាក់ ក្តៅពេកចូលទៅបើកកង្ហា ឆ្លងចរន្តឆក់ស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.