នារីរូបស្រស់ម្នាក់ បើករថយន្តព្រូសលឿនពេក បុកសួនច្បារពុះចែកទ្រូងផ្លូវ និងហោះទៅបុកស្លាកប៉ានណូ ក្រឡាប់ផ្ងាជើងផ្អើល ទាំងយប់
ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តព្រូសបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយផ្លោងទៅបុកស្លាកប៉ានណូក្រឡាប់ផ្ងាជើងទ្រមេឃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ នឹង ៤០ នាទីយប់ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចក្បែរធនាគាររតនៈ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញមានរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-4159 បើកបរដោយស្រីស្អាតម្នាក់ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏រេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយផ្លោងទៅបុកប៉ានណូ បណ្ដាលឲ្យបាក់អស់មួយដើម ធ្វើឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើ ភ្លាមៗនោះគេឃើញម្ចាស់រថយន្តបង្កលូនចេញតាមទ្វារឡានធ្វើមិនដឹង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
នារីរូបស្រស់ម្នាក់ បើករថយន្តព្រូសលឿនពេក បុកសួនច្បារពុះចែកទ្រូងផ្លូវ និងហោះទៅបុកស្លាកប៉ានណូ ក្រឡាប់ផ្ងាជើងផ្អើល ទាំងយប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:02:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:02:00 PM
Rating:







No comments: