បន្ទាប់ពីទំនេរពីធ្វើស្រែចម្ការ ពលរដ្ឋនៅភូមិស្វាយមាស តែងតែឆាកឈូកដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ,,, - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បន្ទាប់ពីទំនេរពីធ្វើស្រែចម្ការ ពលរដ្ឋនៅភូមិស្វាយមាស តែងតែឆាកឈូកដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ,,,

(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាកែវទី ០១,០២ និងស្វាយមាស ក្រោយពីប្រមូលផលស្រូវស្រែវស្សា និងប្រាំង រួចមិនដែលទុកពេលឲ្យទំនេរឡើយ គឺតែងតែឆាកគ្រាប់ឈូក យកកម្រៃខ្លះគ្រាន់ជួយសម្រាលជីវភាពក្នុងគ្រួសារបានមួយកម្រិត។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បងស្រី យ៉ែម ចន្ធា ជាអ្នកឆាកឈូកម្នាក់រស់នៅភូមិតាកែវទី ០១ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបរាប់ទាំងទឹកមុខញញឹមញញ៉មថា ក្រោយគាត់ទំនេរពីធ្វើការងាររោងចក្រ តែងតែឆ្លៀតឩិកាសនៅពេលយប់មិនទាន់ចូលដេកយកឈូកមកឆាកជារៀងរាល់ថ្ងៃជាពិសេសថ្ងៃអាតិទ្យមានពេលគ្រាប់គ្រាន់សម្រាប់ឆាកឈូកផងដែរ ហើយការងារឆាកឈូកនេះសម្រាប់ថ្ងៃឈប់សម្រាក អញ្ចឹងពួកគាត់ដាក់គ្រែមួយនៅកន្លែងសមរម្យណាមួយដែលមានម្លប់ត្រជាក់ រួចយកឈូកដែលកាប់រួច មកបកសំបកចេញជុំគ្នានៅលើគ្រែជជែកគ្នាបណ្តើរ កេសសំបក់ឈូកបណ្តើរគួរឲ្យសប្បាយណាស់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
គាត់បន្តទៀតថា ចំពោះការឆាកឈូកនេះ បើយើងធ្វើវាមិនសូវប្រឹងទេ សម្រាប់ឈូក ១០០គីឡូក្រាម ប្រើរយៈពេល ១០ថ្ងៃ បើគេអ្នកប្រឹងឆ្លៀតធ្វើទាំងថ្ងៃទាំងយប់វិញ អត់ដល់១០ថ្ងៃទេ ហើយឈូក ១០០គីឡូក្រាម យើងទទួលបានលុយពី ៨០,០០០រៀល ទៅ១០០,០០០រៀល គិតទាំងថ្លៃឈ្នួល និងថ្លៃសំបកឈូក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
គាត់បញ្ចាក់ទៀតថា យើងយកឈូក ១០០គីឡូក្រាមមក ចេញបានពី ៧គីឡូក្រាម ទៅដល់ ១០គីឡូក្រាម បើសំបកឈូកវិញបានលុយ ៤,០០០រៀលទេ ហើយការឆាកឈូកនេះដំបូងយើងយកឈូកមកហាលមួយថ្ងៃសិន ទើបយកមកត្រាំទឹក រយៈពេលពី ២នាទី ទៅ ៣នាទីទើបយើងយកវាទៅកាប់រួច យើងទុកហាលសន្សើមពេលព្រឹកៗ ដើម្បីឲ្យទន់ងាយស្រួលបកសំបកចេញ។
លោក ម៉េង ឈាងហេង មេឃុំវិហាសួគ៌ បានឲ្យដឹងថា អ្នកឆាកឈូកនេះមានច្រើន នៅភូមិតាកែវទី ០១,០២ និងភូមិស្វាយមាស ស្ទើរតែគ្រប់ផ្ទះទៅហើយ៕ គីមហៀប
បន្ទាប់ពីទំនេរពីធ្វើស្រែចម្ការ ពលរដ្ឋនៅភូមិស្វាយមាស តែងតែឆាកឈូកដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ,,, បន្ទាប់ពីទំនេរពីធ្វើស្រែចម្ការ ពលរដ្ឋនៅភូមិស្វាយមាស តែងតែឆាកឈូកដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.