ឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ មុខសញ្ញាជួញដូរថ្នាំញៀន និងប្រើប្រាស់យ៉ាងសកម្ម រួមនិងថ្នាំញៀន ៥កញ្ចក់តូច
ភ្ណំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលរដ្ឋបាលផ្សារដើម-គ ចុះធ្វើកាឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ មុខសញ្ញាជួញដូរថ្នាំញៀន និងប្រើប្រាស់យ៉ាងសកម្ម រួមនិងថ្នាំញៀន ៥កញ្ចប់តូច ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចតូបលក់បាយមួយកន្លែងមុខផ្សារ នាគមាស ក្នុងសង្កាត់ផ្សារដើម-គ ខណ្ឌទួលគោក។
សមត្ថកិច្ចប្រាប់ឲ្យដឹងថាជនសង្ស័យទី១៖ ប្តីមានឈ្មោះ កៅ ជីវ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរជួញដូរ ស្នាក់នៅជាមួយម្តាយនៅចំណុខកើតហេតុខាងលើ មានស្រុកកំណើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មានសារធាតុញៀនជាប់ខ្លួន)។ ទី២៖ប្រពន្ធមានឈ្មោះ ម៉ែង ម៉ាត ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរជួញដូរ ស្នាក់នៅជាមួយម្តាយក្មេក នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើត នៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ(មានសារធាតុញៀនជាប់ខ្លួន)។
សមត្ថកិច្ចបន្តទៀតថា មុននិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើនេះ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីរប្រជាពលរដ្ឋ បានរាយការណ៍ថា មានករណីជួញដូរថ្នាំញៀន និងប្រើប្រាស់យ៉ាងសកម្ម នៅចំណុចទីតាំងខាងលើនេះ។ ក្រោយពីរទទួលបានភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ទទួលបន្ទុកផ្នែកបទល្មើស គ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋផ្សារដើម-គ បានចុះមកបង្ក្រាបបទល្មើសជាក់ស្តែង និងឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ រួមនិងថ្នាំញៀន ៥កញ្ចប់តូច ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងមួយចំនួន នៅកន្លែងភ្លាមៗ។
បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ខបញ្ជូនខ្លួន មកសួរនាំបន្តនៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:51:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:51:00 AM
Rating:

No comments: