ព្រៃវែង៖ អ្នកធ្វើដំណើរទីជិតទីឆ្ងាយនៅតាមបណ្តាយផ្លូវជាតិលេខ ១ ភ្នំពេញ-ស្វាយរៀង តែងតែបង្អង់រថយន្ត ម៉ូតូឈប់ទិញផ្លែព្រីងទុំ ទុកហូបកំដរមាត់នៅពេលធ្វើដំណើរ ព្រោះវាមានរសជាតិជូរអែមឆ្ងាញ់ បើមានអំបិលម្ទេសផងរឹតតែឡើងមួយកម្រិតទៀត។
ក្នុងនោះដែរលោកស្រី ជី សំអាង អ្នកលក់ព្រីងទុំម្នាក់រស់នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានរៀបរាប់ថា រដូវកាលលក់ព្រីងនេះ ជាទូទៅគេចាប់ផ្តើមតាំងពីខែ មេសា រហូតដល់ខែ មិថុនា ហើយមួយឆ្នាំមានតែម្តងទេ សម្រាប់ការលក់ព្រីងទុំធម្មជាតិនេះ ហើយព្រីងទុំនេះមានពីរប្រភេទ មួយគេហៅថាព្រីងដោះក្របី មួយទៀតគេហៅថាព្រីងបាយ ឈ្មួញបានដើរប្រមូលទិញពីអ្នកភូមិ ដែលគេដាំដុះនៅជិតផ្ទះនៅក្នុងឃុំនេះផ្ទាល់តែម្តង។ អ្នកស្រីបានបន្តទៀតថា គាត់បានទៅទិញព្រីងមកលក់ក្នុងមួយកញ្ចែងស្មើនិង ១៥កំប៉ុង មានតម្លៃ ៤០,០០០ រៀល សម្រាប់ព្រីងលេខ ១ បើតម្លៃលក់ចេញវិញមួយកំប៉ុង ៥,០០០ រៀល ឯព្រីងលេខ ២ នាំចូលមួយកញ្ចែងតម្លៃ ៣៥,០០០ រៀល លក់ចេញក្នុងមួយកំប៉ុងតម្លៃ ៤,០០០ រៀល ចំពោះលេខ ៣ តម្លៃនាំចូលមួយកញ្ចែង ៣០,០០០រៀល ដោយលក់ចេញតម្លៃ ៣,០០០ រៀល ផងដែរ។
គាត់បានបញ្ចាក់ថែមទៀតថា បើនៅថ្ងៃបុណ្យទានវិញលក់ដាច់ណាស់ រកផ្លែព្រីងលក់មិនបានផង ព្រោះសំបូររថយន្តឆ្លងកាត់ ហើយពួកគាត់អាចលក់ព្រីងទុំនេះ ពីរ ទៅ បី កញ្ចែងក្នុងមួយថ្ងៃ ដោយក្នុងមួយកញ្ចែងរកចំណូលបានចន្លោះពី ៤៥,០០០ រៀល ទៅ ៧៥,០០០ រៀល ទាំងប្រាក់ដើម។ ជុំវិញនៃតួលេខការលក់ព្រីងទុំនេះ ខាងអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកឃុំបានទេ ព្រោះគ្មានលេខទូរស័ព្ទ។
គួររំលឹកថា ព្រីងទុំគឺជាអាហារដ៏ពេញនិយម មិនថាមនុស្សក្មេងចាស់ប្រុសស្រី ជាពិសេសសម្រាប់អ្នកធ្វើដំណើរ នៅតាមដងផ្លូវជាតិលេខ ១ នេះផ្ទាល់តែម្តង មិនភ្លេចទេ បើជិះរថយន្តឆ្លងកាត់ហើយ ត្រូវតែបង្អង់ឈប់ទិញហើយ៕

រដូវព្រីងទុំមកដល់ហើយ! បងប្អូនធ្វើដំណើរផ្លូវជាតិលេខ ១ កុំភ្លេចឈប់ទិញព្រីងហូបកំដរមាត់,,,
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:32:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:32:00 PM
Rating:

No comments: