រថយន្តស្ទូចខូចឈប់លើដងផ្លូវ មិនដាក់សញ្ញាសំគាល់ ត្រូវម៉ូតូបុកស្លាប់បុរសម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តស្ទូចខូចឈប់លើដងផ្លូវ មិនដាក់សញ្ញាសំគាល់ ត្រូវម៉ូតូបុកស្លាប់បុរសម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ ខណៈជិះម៉ូតូលឿន គេចមិនទាន់ ជ្រុលទៅបុករថយន្តស្ទូចដែលខូចចតលើងដផ្លូវ មិនដាក់សញ្ញាសំគាល់ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១៨ ខែ ឧសភា ​ឆ្នាំ ២០១៩​ នៅចំណុចមុខ វត្តស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមានជ័យទី ២​ ខណ្ឌមានជ័យ​។ ជនងគ្រោះឈ្មោះ នូវ​ វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ​ មុខរបរធ្វើនៅការ៉ាស់សាំងតេលា ស្នាក់នៅមុខវត្តឬស្សីស្សាញ់​ មានស្រុកកំណេីតនៅស្រុកកោះអណ្តែត​ ខេត្តតាកែវ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3C -2366 បានខូចតាំងពីក្បាលប្រលប់ហើយឈប់ចតស្ងៀម លេីដងផ្លូវក្នុងទិសដៅពីលិចទៅកេីតដោយមិនដាក់សញ្ញាសំគាល់ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្មាក់វ៉េវ៉ូពណ៍ខ្មៅ​ ពាក់ស្លាកលេខ សៀមរាប​ 1J-3271 ធ្វេីដំណេីរមកពីក្រោយវ៉ាក់អេីជាមួយថយន្តគេចមិនផុតក៍ជ្រុលទៅ បុកចំផ្នែកខាងក្រោយខាងស្តាំពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមនៅកន្លែងកេីតហេតុ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទំនាក់ទំនងទៅជំនាញចុះមកធ្វើការវាស់វែង រថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
រថយន្តស្ទូចខូចឈប់លើដងផ្លូវ មិនដាក់សញ្ញាសំគាល់ ត្រូវម៉ូតូបុកស្លាប់បុរសម្នាក់ រថយន្តស្ទូចខូចឈប់លើដងផ្លូវ មិនដាក់សញ្ញាសំគាល់ ត្រូវម៉ូតូបុកស្លាប់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.