ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ធដៃ ពីស្ត្រីពីរនាក់ម្តាយ និងកូន កំពុងជិះម៉ូតូមួយគ្រឿង បានសម្រេច ពីខណ្ឌទួលគោក រត់មកដល់ ខណ្ឌដូនពេញ ត្រូវអ្នកឃើញហេតុការណ៍ និងសមត្ថកិច្ច ដេញចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ៩ នឹង ១០នាទីយប់ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បានមានឈ្មោះ ហេង សេរីវឌ្ឍនា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ៩ សាលាវិទ្យាល័យជាសុីមសាមគ្គី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមាមជ័យ មានស្រុកកំណើត ឃុំកោះអន្កង់ចិន ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកបក្ខពួកម្នាក់ឈ្មោះ សី ហា រត់គេខ្លួនបាត់។
តាមសម្តីបុរសពីរនាក់ ដែលឃើញហេតុការណ៍ និងជាអ្នកដេញចាប់ជនសង្ស័យ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់ឃើញស្ត្រីពីរនាក់ម្តាយ និងកូនតូច ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក តាមបណ្តោយផ្លូវ ២៣០ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-4978 មកពីក្រោយ រួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនចាំម៉ាក ពីរស្ត្រីពីរនាក់ម្តាយនិងកូន បានសម្រេច ខណៈនោះរូបគាត់ទាំងពីរនាក់ឃើញហេតុការណ៍នោះ បានជិះម៉ូតូដេញពីក្រោយមកដល់ចំណុចជិតផ្សារថ្មី ខណ្ឌដូនពេញ រូបគាត់បានយកមួកសុវត្ថិភាពវាយមួយមួក បណ្តាលឲ្យជនសង្ស័យរេចង្កូតម៉ូតូទៅបុករថយន្តមួយគ្រឿង ដួលផ្អើលដល់សមត្ថកិច្ច ខណ្ឌដូនពេញ កំពុងល្បាតឃើញ ជួយដេញចាប់បានជនសង្ស័យម្នាក់ ចំណែកបក្ខពួក ម្នាក់ទៀត រត់គេចខ្លួនបាត់ និងបានយកទូរសព័្ធដៃជនរងគ្រោះមួយគ្រឿង ទៅជាមួយផងដែរ បន្ទាប់មកសមត្ថកិច្ច ខណ្ឌដូនពេញ បានប្រគល់ជនសង្ស័យជូនទៅ សមត្ថកិច្ខ ខណ្ឌទួលគោក វិញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជនសង្ស័យឈ្មោះ ហេង សេរីវឌ្ឍនា បានសារភាពថា រូបគេជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ សី ហា នៅអង្គុយក្រោយជាអ្នកឆក់។
បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង កំពុងសួរនាំបន្ត រួចធ្វើកំណត់ហេតុ បញ្ជូនទៅអធិការអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕

ឆក់ទូរសព្ទ័បានសម្រេចរត់ តែត្រូវអ្នឃើញហេតុការណ៍ និងសមត្ថកិច្ចដេញចាប់ក្របួចបានម្នាក់ រត់រួចម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:45:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:45:00 PM
Rating:

No comments: