បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះរុឺម៉កម៉ូតូសណ្ដោង និងកង់បីឥណ្ឌា ស្លាប់ស្ត្រីម្នាក់ និងមនុស្ស ៤នាក់ទៀត រងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះរុឺម៉កម៉ូតូសណ្ដោង និងកង់បីឥណ្ឌា ស្លាប់ស្ត្រីម្នាក់ និងមនុស្ស ៤នាក់ទៀត រងរបួសធ្ងន់

ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ដែលបង្កដោយរថយន្តព្រូស​មួយគ្រឿង បានបុករះ​ ម៉ូតូរុឺម៉ក និងម៉ូតូកង់បីឥណ្ឌា ដែលស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់​ស្លាប់ភ្លាមៗនៅនឹងកន្លែង​ និងមនុស្សជាច្រេីននាក់ទៀត​ រងរបួសធ្ងន់​ កាលពីវេលាម៉ោង ១ រំលងអាធ្រាត ឈានចូលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង មុនកើតហេតុគេឃើញ រុឺម៉កម៉ូតូមួយគ្រឿង ធ្វើដំណើរដោយប្រុសស្រី ២នាក់ និងកង់បីឥណ្ឌាធ្វើដំណើរដោយបុរស ២នាក់ ព្រមទាំងក្មេងស្រីម្នាក់ ស្របគ្នាតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0427 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ទិសដៅពីលិចទៅកើត (បញ្ច្រាស់គ្នា) ក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយជ្រុលទៅបុករះរុឺម៉កម៉ូតូមួយគ្រឿង និងកង់បីឥណ្ឌាមួយគ្រឿងខាងលើ ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ ភាគីខាងរុឺម៉កម៉ូតូស្លាប់ភ្លាមៗ នៅកន្លែង ព្រមទាំងមនុស្សប្រុស ២នាក់ និងក្មេងស្រីម្នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។ ដោយឡែករថយន្តបង្ក និងរុឺម៉កម៉ូតូសណ្ដោង ព្រមទាំងកង់បីឥណ្ឌា បានរងការខូចខាតយ៉ាងដំណំផងដែរ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្ករងរបួសស្រាល បានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តបង្កនៅកន្លែង ឲ្យសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យកទាំងរុឺម៉កម៉ូតូ និងកង់បីឥណ្ឌទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ រីឯសពស្ត្រីជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះរុឺម៉កម៉ូតូសណ្ដោង និងកង់បីឥណ្ឌា ស្លាប់ស្ត្រីម្នាក់ និងមនុស្ស ៤នាក់ទៀត រងរបួសធ្ងន់ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះរុឺម៉កម៉ូតូសណ្ដោង និងកង់បីឥណ្ឌា ស្លាប់ស្ត្រីម្នាក់ និងមនុស្ស ៤នាក់ទៀត រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:56:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.