ស្រវឹងស្រាជោក បើករថយន្តបុករះរទេះលក់ម្ហូបពីរគ្រឿង និងត្រីចក្រយានយន្ត ពីរគ្រឿង ខូចខាតយ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ស្រវឹងស្រាជោក បើករថយន្តបុករះរទេះលក់ម្ហូបពីរគ្រឿង និងត្រីចក្រយានយន្ត ពីរគ្រឿង ខូចខាតយ៉ាងដំណំ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តហាយលេនឌ័រមួយគ្រឿង បោះពួយទៅបុករះរទេះលក់ម្ហូបចំនួនពីរគ្រឿង និងម៉ូតូកង់បីចំនួនពីរគ្រឿង បណ្តាលឲ្យរទេះលក់ម្ហូបក្រឡាប់ផ្ងាជើងម្ខាងនិងម៉ូតូកង់បីខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ សាខាពន្ធដារខណ្ឌចំការមន ជាប់និងប្រឡាយលូទឹកស្អុយ តាមបណ្តោយផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6417 ធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខារ៉ាអូខេ ចេ ម្ចាស់បង្កបានឈប់រថយន្ត នៅមុខខារ៉ាអូខេ ចេ នៅក្បែរកន្លែងកើតហេតុខាងលើ ដោយមិនដឹងរងចាំយកអ្នកណានោះ​ទេ ស្រាប់តែមួយសន្ទុះក្រោយមក ក៏បានបើករថយន្តចេញយ៉ាងលឿន លុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ជ្រុកទៅបុករះរទេះលក់ម្ហូបចតលក់នៅលើចិញ្ចើមផ្លូវចំនួនពីរគ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង និងខូចខាតសម្ភារៈលក់ចំនួន រួចបន្តទៅបុកត្រីចក្រយានយន្តចតរងចាំនៅចាំដឹកម៉ូយចំនួនពីរគ្រឿងបន្ថែមទៀត បណ្តាលឲ្យមួយគ្រឿងខូចខាតស្ទើរទាំងស្រុង ចំណែកមួយគ្រឿងទៀតខូចតិចតួច ចំណែករថយន្តទៅបង្កទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ស្រវឹងស្រាជោក បើករថយន្តបុករះរទេះលក់ម្ហូបពីរគ្រឿង និងត្រីចក្រយានយន្ត ពីរគ្រឿង ខូចខាតយ៉ាងដំណំ ស្រវឹងស្រាជោក បើករថយន្តបុករះរទេះលក់ម្ហូបពីរគ្រឿង និងត្រីចក្រយានយន្ត ពីរគ្រឿង ខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:29:00 PM Rating: 5

No comments:

Powered by Blogger.